January 31, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

ឯកឧត្តម គួច ចំរើន អំណោយជាថវិកាបន្ថែមជាលើកទី២ ចំនួន ៤៦លានរៀល ជូនមន្រ្តីនគរបាលដែលមានវិជ្ជមានកូវីដ-១៩ សរុបចំនួន ៤៦នាក់

កណ្តាល៖ ចេញផ្សាយថ្ងៃពុធ ៣កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃ​ទី ១១ ខែ​ សីហា ​ឆ្នាំ​២០២១។

ខេត្តព្រះសីហនុ៖ នៅរសៀល ថ្ងៃពុធ ៣កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានទទួលអំណោយជាថវិកាបន្ថែមជាលើកទី២ ចំនួន ៤៦លានរៀល (ដោយក្នុងម្នាក់១លានរៀល) ជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត និងលោកជំទាវ ជូនមន្រ្តីនគរបាលដែលមានវិជ្ជមានកូវីដ-១៩ សរុបចំនួន ៤៦នាក់ (ស្រី ០៣នាក់) ដែល បានជាសះស្បើយចំនួន ៤៤នាក់ និង ០២នាក់កំពុងសំរាកព្យាបាលនៅក្នុងផ្ទះរបស់ខ្លួនក្នុងខេត្តព្រះសីហនុ។ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ តំណាងអោយ មន្រ្តីនគរបាលទាំង៤៦នាក់ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម អភិបាលខេត្ត និងលោកជំទាវ សូមមានសុខភាពល្អបរិបូណ៌ អាយុយឺនយូរ ជៀសផុតពីជំងឺដង្កាត់ផងទាំងពួង និងបានប្រកបដោយពុទ្ធពរទាំងឡាយ បួនប្រការគឺអាយុ វណ្ណៈសុខ: ពលៈគប្បីភ្លៀងឃ្លាតឡើយ។ សូមបញ្ជាក់ថា កាលពីលើកទី១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត និងលោកជំទាវ បានឧបត្ថម្ភថវិកាដ៏ថ្លៃថ្លាចំនួន ១៩លានរៀល (ដោយក្នុងម្នាក់១លានរៀល) កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ ជូនដល់មន្រ្តីនគរបាលនៃស្នងការដ្នាននគរបាលខេត្តព្រះសីហនុ ដែលមានវិជ្ជមានកូវីដ-១៩៕

 

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.