កងរាជអាវុធហត្ថខេត្តស្ទឹងត្រែងបានទទួលផ្លែមៀនស្រស់ចំនួន២០០គីឡូក្រាម ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
កណ្តាល៖ ចេញផ្សាយថ្ងៃច័ន្ទ ១៥កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃទី ២៣ ខែ សីហា ឆ្នាំ២០២១។
ខេត្តស្ទឹងត្រែង៖ កងរាជអាវុធហត្ថខេត្តស្ទឹងត្រែងបានទទួលផ្លែមៀនស្រស់ចំនួន២០០គីឡូក្រាម ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
– អរគុណ សន្តិភាព!
– អរគុណ នយោបាយ ឈ្នះ ឈ្នះ!
– ដឹងគុណ ស្ថាបនិកមគ្គុទេសក៍ឯក ប្រតិបត្តិករ ឈ្នះ ឈ្នះ ដែលបាននាំមកនូវ សន្តិភាព ឯកភាពជាតិ ពេញលេញ ជូនដល់កម្ពុជា!
នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានផ្ដល់អំណោយដ៏ថ្លៃថ្លា នូវផ្លែមៀន ស្រស់ ចំនួន២០០គីឡូក្រាម ដល់កងកម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ក្នុងពេលបិទខ្ទប់ភូមិសាស្រ្តក្រុងស្ទឹងត្រែង ដើម្បីការពារការរីករាលដាលជំងឺកូវីដ១៩ តាមរយះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាង មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី១ ។
( ប្រភព: កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង)