ឯកឧត្តម គួច ចំរើន បានដឹកនាំមន្ត្រីជំនាញចុះត្រួតពិនិត្យ និងកាយស្តារយកអាចម៌ដី និងសំរាម នៅតាមអូរប្រឡាយសំខាន់ៗនៅក្នុងក្រុងព្រះសីហនុ
កណ្តាល៖ ចេញផ្សាយថ្ងៃពុធ ២រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃទី ២៥ ខែ សីហា ឆ្នាំ២០២១។
នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញចុះត្រួតពិនិត្យ និងកាយស្តារយកអាចម៌ដី និងសំរាម នៅតាមអូរប្រឡាយសំខាន់ៗនៅក្នុងក្រុងព្រះសីហនុ ដើម្បីសម្រួលលំហូរទឹក និងរំដោះការជន់លិចកាន់តែលឿន។
( ប្រភព: រដ្ឋបាលខេត្តព្រះសីហនុ)