លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី បានដឹក នាំកម្លាំងជំនាញកងរាជអាវុធហត្ថ និងកងអន្តរាគមន៍ពិសេសប្រចាំការខេត្តចំនួន៣០នាក់ ចុះត្រួតពិនិត្យស្ថានភាព ដើម្បីជួយសង្រ្គោះប្រជាពលរដ្ឋ និងសម្រួលចរាចរណ៍តាមដងផ្លូវ
កណ្តាល៖ ចេញផ្សាយថ្ងៃពុធ ២រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃទី ២៥ ខែ សីហា ឆ្នាំ២០២១។
នៅយប់ ថ្ងៃអង្គារ ទី២៤ ខែសីហា ឆ្នាំ ២០២១ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានដឹក នាំកម្លាំងជំនាញកងរាជអាវុធហត្ថ និងកងអន្តរាគមន៍ពិសេសប្រចាំការខេត្ត ចំនួន ៣០នាក់ ចុះត្រួតពិនិត្យស្ថានភាព ដើម្បីជួយសង្រ្គោះប្រជាពលរដ្ឋ និងសម្រួលចរាចរណ៍តាមដងផ្លូវ បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំង បណ្តាលឲ្យជំនន់ទឹកភ្លៀងលិចលង់តាមតំបន់ទំនាបមួយចំនួន នៅ ក្នុងភូមិសាស្រ្តក្រុងព្រះសីហនុ។
ប្រភពៈ ទូរទស្សន៍ជាតិ ខេត្តព្រះសីហនុ