January 31, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ធ្វើការចែកចាយឧបករណ៍តេស្គរហ័សអង់ទីហ្សែនកូវីដ-១៩ ពីរប្រភេទ សម្រាប់សាធារណជន

កណ្តាល៖ ចេញផ្សាយថ្ងៃពុធ ២រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃ​ទី ២៥ ខែ​ សីហា ​ឆ្នាំ​២០២១។

ការចែកចាយឧបករណ៍តេស្គរហ័សអង់ទីហ្សែនកូវីដ-១៩ ពីរប្រភេទ សម្រាប់សាធារណជន ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ មេត្តាជ្រាបថាដើម្បីបន្តចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានទាន់ពេលវេលា ក្រសួងបើកទូលាយចែកចាយឧបករណ៍តេស្តរហ័សជូនក្រសួង-ស្ថាប័ន ក្រុមហ៊ុន សហគ្រាស រោងចក្រ មន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរងភ្នាក់ងារចែកចាយ និងសាធារណជន នូវឧបករណ៍តេស្តរហ័សពីរប្រភេទដូចខាងក្រោម៖

១. ឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ ផលិតនៅប្រទេសកូរ៉េ ១ប្រអប់មាន២៥ឧបករណ៍តេស្ត ហើយ១ឧបករណ៍តេស្ត តម្លៃ ៣,៧ ដុល្លារអាមេរិក (ត្បារយកសំណាកពីក្នុងរន្ធច្រមុះ )។

២. ឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ ផលិតនៅប្រទេសចិន ១ប្រអប់មាន២០ឧបករណ៍តេស្ត ហើយ១១ឧបករណ៍តេស្ត តម្លៃ ២ដុល្លារអាមេរិក (ត្បារយកសំណាកពីក្នុងរន្ធច្រមុះ)។

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.