ហេតុអ្វីបានជាប្រជាការពារភូមិមានសិទ្ធិចុះអនុវត្តច្បាប់ចរាចរណ៍តាមដងផ្លូវសាធារណៈបាន?
កណ្តាល៖ ចេញផ្សាយថ្ងៃសៅរ ៥រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃទី ២៨ ខែ សីហា ឆ្នាំ២០២១។
សូមចុចទីនេះដើម្បីទស្សនាវីដេអូ(video)https://fb.watch/7FPkPvAbOI/
ប្រជាពលរដ្ឋមួយចំនួនរស់នៅសង្កាត់សង្ឃ័រ(ម្តុំកែងចក) ក្រុងស្វាយរៀង ខេត្តស្វាយរៀង មានការមិនពេញចិត្តជាមួយនិងប្រជាការពារនៅក្នុងភូមិរបស់ខ្លួន
ដោយហេតុថាពួកគេចុះអនុវត្តការងារលើសដែនសម្ថកិច្ចរបស់ខ្លួន ដែលតែងតែប៉ះទង្គិចជាមួយនិងប្រជាពលរដ្ឋធ្វើឱ្យពួកគាត់មានការក្តៅក្រហាយកើតទុកមិនសុខចិត្ត បានទំលាយ
អកំបាំងដែលលាក់ទុកក្នុងចិត្តជាយូមកហើយឱ្យអង្គភាព សារព័ត៌មាន គេហទំព័រ 7មករាញូស៍ យើងខ្ញុំបានដឹងនិងជួយធ្វើការផ្សព្វផ្សាយផង។
តើប្រជាការពារភូមិមានតួនាទីអ្វីខ្លះ?
ដើម្បីរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ក្នុងមូលដ្ឋានកាន់តែរឹងមាំក្នុងការអនុវត្តនូវគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព រាជរដ្ឋាភិបាលក៏ដូចជាក្រសួងមហាផ្ទៃ
បានរៀបចំបង្កើតកម្លាំងប្រជាការពារនេះឡើងដើម្បីចូលរួមការពារសន្តិសុខសុវត្ថិភាពក្នុងមូលដ្ឋាន ។
តួនាទីភារៈកិច្ចរបស់កម្លាំងប្រជាការពារ គឺជាកម្លាំងស្ម័គ្រចិត្តក្នុងការចូលរួមសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលក្នុងការការពារសន្តិសុខជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។
រាល់ការកើត មានសភាពការណ៍នៃបទល្មើសជាក់ស្តែងកម្លាំងប្រជាការពារគឺត្រូវមានភារៈកិច្ចបង្ក្រាបចាប់ជនប្រព្រឹត្តល្មើសយកទៅប្រគល់ជូននគរបាលប៉ុស្តិ៍ ឬ សមត្ថកិច្ច កងរាជអាវុធហត្ថ
ដើម្បីចាត់ការតាមនិតិវិធីច្បាប់តែប៉ុណ្ណោះ។
យ៉ាងណាមិញ មានប្រជាពលរដ្ឋរស់នៅសង្កាត់សន់ធម៌(ម្តុំកែងចក) ក្រុងស្វាយរៀង ខេត្តស្វាយរៀង ពួកគាត់មានការងឿងឆ្ងល់ថា ហេតុអ្វីបានជាប្រជាការពារមានសិទ្ធិ
មកពួនស្ទាក់ចាប់ មួក កញ្ចក់ ប្រជាពលរដ្ឋបើកបរម៉ូតូតាមផ្លូវសារធារណៈដូចនគរបាលចរាចរណ៍ដែរអញ្ចឹង។ សូមលោកអភិបាលក្រុងស្វាយរៀង ជួយពិនិត្យមើលករណីនេះផងទាន
សូមស្តាប់បទសម្ភាសរបស់ភ្នាក់ងារសារព័ត៌មាន7មករាញូស៍ ជាមួយនិងប្រជាពលរដ្ឋរស់នៅទីនោះផ្ទាល់។