អ្នកគ្រូពេទ្យម្នាក់ ត្រូវបានស្លាប់បាត់បង់ជីវិត ដោយសារតែ ឆ្លងជំងឺកូវីដ-១៩ ពីអ្នកជំងឺ ដែលខ្លួនបាន មើលថែក្នុងមណ្ឌលព្យាបាលកូវីដ
កណ្តាល៖ ចេញផ្សាយថ្ងៃច័ន្ទ ៧រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃទី ៣០ ខែ សីហា ឆ្នាំ២០២១។
គ្រូពេទ្យនារីម្នាក់ ត្រូវបានស្លាប់បាត់បង់ជីវិត ដោយសារតែ ឆ្លងជំងឺកូវីដ-១៩ ពីអ្នកជំងឺ ដែលខ្លួនបាន មើលថែក្នុងមណ្ឌលព្យាបាលកូវីដ។
អ្នកគ្រូពេទ្យម្នាក់ដែលគេស្គាល់ថាជាពេទ្យព្យាបាលអ្នកជំងឺកូវីដ១៩ បានស្លាប់នៅម៉ោង១០យប់ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ ដោយសាជំងឺកូវីដ១៩ គាត់មានឈ្មោះ អ៉ឹម ស្រីនិ ដែលជាគ្រូពេទ្យបម្រើការងារ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ គាត់បានឆ្លងជំងឺកូវីដ១៩ និងព្យាបាលនៅខេត្តព្រះសីហនុ ដោយសារស្ថានភាពជំងឺធ្វើទុកខ្លាំង ក៏ត្រូវបញ្ជូនមកព្យាបាលនៅមណ្ឌលព្យាបាលជំងឺកូវីដ១៩ ព្រីមៀរសែនសុខ បានតែរយៈពេល២ថ្ងៃ ក៏ទទួលមរណភាព ដោយសារស្ថានភាពជំងឺធ្ងន់ធ្ងរ មិនអាចជួយសង្គ្រោះបាន នេះបើតាមការបញ្ជាក់របស់លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល។
ជាមួយគ្នានេះ លោកស្រី ពេជ ច័ន្ទមុនី ប្រធានអនុប្រធានក្រុមប្រឹក្សាភិបាលសមាគម គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ រួមទាំងមិត្តភក្តិដែលគ្រូពេទ្យ បានបង្ហោះសារសម្តែងនូវការស្តោកស្តាយ ចំពោះការបាត់បង់អ្នកគ្រូពេទ្យឈ្មោះ អ៉ឹម ស្រីនិ និងចាត់ទុកមរណភាពនេះ គឺជាការលះបង់ដើម្បីជាតិ និងសូមឲ្យវិញ្ញាណក្ខន្ធអ្នកគ្រូពេទ្យ អ៉ឹម ស្រីនិ បានទៅកាន់សុខគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕