ក្រុមគ្រូពេទ្យសម្ដេចតេជោប្រឆាំងកូវីដ-១៩ បានយកសំណាកអាជីវករ នៅផ្សារដើមគរ
កណ្តាល៖ ចេញផ្សាយថ្ងៃច័ន្ទ ៧រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃទី ៣០ ខែ សីហា ឆ្នាំ២០២១។
ករណីកូវីដ-១៩ បំប្លែងថ្មី Delta
ថ្ងៃទី៣០ សីហា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យសម្ដេចតេជោប្រឆាំងកូវីដ-១៩ បានយកសំណាកអាជីវករ នៅផ្សារដើមគរ លើផ្លូវ៣៣៦ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក
មូលហេតុ៖ អ្នកជំងឺ បានទៅផ្សារទិញម្ហូប លើដងផ្លូវ៣៣៦ ចន្លោះថ្ងៃទី១៣ ដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ អំឡុងម៉ោង ១រសៀល
លទ្ធផលតេស្តរហ័សលើកទី១ ក្នុងចំណោមអ្នកធ្វើតេស្ត ២១៧នាក់ រកឃើញវិជ្ជមានកូវីដ ០២នាក់
សម្រាប់អ្នកវិជ្ជមានកូវីដ ០២នាក់ខាងលើ ត្រូវបន្តរង់ចាំលទ្ធផលវិភាគរកមេរោគកូវីដ-១៩ បំប្លែងថ្មី Delta
សូមប្រជាពលរដ្ឋ និងអាជីវករទាំងអស់ដែលពាក់ព័ន្ធនិងទីតាំងខាងលើសមមេត្តាសហការទៅយកសំណាក និងដាក់ខ្លួនដាច់ដោយឡែក
ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ២១ថ្ងៃ