January 31, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

មេឃ​បាន​បង្អុរភ្លៀងមួយមេធំ​ធ្វើ​ឲ្យ​មានការ​លិចទឹកចូលផ្លូវក្រោមដីនៃស្ពានអាកាសរង្វង់មូលចោមចៅទី៣ និងជនលិច​តាម​ដងផ្លូវ​មួយ​ចំនួនផងដែរ។

កណ្តាល៖ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ១០រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃ​ទី ២ ខែ​ កញ្ញា ​ឆ្នាំ​២០២១។

មេឃ​បាន​បង្អុរភ្លៀងមួយមេធំ​ធ្វើ​ឲ្យ​មានការ​លិចចូលផ្លូវក្រោមដីនៃស្ពានអាកាសរង្វង់មូលចោមចៅទី៣ និងជនលិច​តាម​ដងផ្លូវ​មួយ​ចំនួនផងដែរ។

រាជធានី​ភ្នំពេញ ៖ នៅវេលា​ម៉ោង​៤​:​៣៥​នាទី​រសៀល​ថ្ងៃ​ទី​០១ ខែកញ្ញា ឆ្នាំ​២០២១​នេះ មេឃ​បាន​បង្អុរភ្លៀងមួយមេធំ​នៅ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​ ជាពិសេសផ្លូវក្រោមដីនៅស្ពានអាកាសរង្វង់មូលចោមចៅទី៣ និង​ធ្វើ​ឲ្យ​មានការជន់​លិច​នៅ​តាម​ដងផ្លូវ​មួយ​ចំនួន បានបង្កឱ្យមានការកកស្ទះចរាចរណ៍ជាច្រើនម៉ោង ផងដែរ ។

គួរម្លឹក​ផងដែរថា លោក​សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ ធ្លាប់​ប្រាប់​ឲ្យបាន​ដឹង​ផងដែរ​ថា៖ គម្រោង​ស្ថាបនា​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​ចោម​ចៅ បើ​គិត​មក​ដល់​ត្រឹម​ចុងខែ​សីហា ឆ្នាំ​២០២១​នេះ ការ​សាងសង់​ទាំងមូល សម្រេច​ល​ទ្ឋ​ផល​បាន ៨០​ភាគរយ នៃ​គម្រោង​ហើយ ខណៈ​តាម​កម្មវិធី​ការងារ ការដ្ឋាន​នេះ នឹង​បញ្ចប់​ការ​សាងសង់​នៅ​ចុងខែ​មីនា ឆ្នាំ​២០២២ ខាង​មុខ ដើម្បី​សម្រួល​ចរាចរណ៍​ជូន​ប្រជាពលរដ្ឋ ។ លោក​បន្ត​ថា ស្ពាន​នេះ​ទទួល​ម៉ៅ​ការ​សាងសង់​ដោយ​ក្រុមហ៊ុន​វិនិយោគទុន​ដោយ​ប្រើប្រាស់​ការ​សាងសង់ ក្នុង​រយៈពេល​៣០​ខែ និង​ចំណាយ​ថវិកា​សាងសង់​ប្រមាណ​២២​លាន​ដុល្លារ​អា​មេ​រិ​ក ។

អ្វីដែលសំខាន់ទៅតៀតនោះ ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​នៅ​ចំណុច​រង្វង់​មូល​ចោម​ចៅទី៣​នោះ មាន​បំពាក់​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ រៀបចំ​បណ្តាញ​ជុំវិញ​បរិវេណ​ស្ពាន​អាកាស និង​អាង​ស្តុក​ទឹក​ក្រោម​ដី មាន​ទាំង​បំពាក់​ម៉ូ​ទ័​រ​បូមទឹក​ដោយស្វ័យប្រវត្តិ​ផង​ដែរ ៕

 

 

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.