ថៃ ឡាវ បានចុះហត្ថលេខាកិច្ចព្រមព្រៀង៣ សំខាន់ៗជាមួយចិន លើគម្រោងរថភ្លើងល្បឿនលឿនតម្លៃ៦ ពាន់លានដុល្លារ លេចចេញជារូបរៀងហើយ។
កណ្តាល៖ ចេញផ្សាយថ្ងៃសៅរ៍ ១២កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ២០២១។
ថៃ ឡាវ បានចុះហត្ថលេខាកិច្ចព្រមព្រៀង៣ សំខាន់ៗជាមួយចិន លើគម្រោងរថភ្លើងល្បឿនលឿនតម្លៃ៦ ពាន់លានដុល្លារ លេចចេញជារូបរៀងហើយ។
រដ្ឋាភិបាលថៃ និងក្រុមហ៊ុនឯកជនចិន កាលពីថ្ងៃទី ២៩ មីនា កន្លងមកនេះ បានចុះហត្ថលេខាលើកិច្ចសន្យាសាងសង់ចំនួន ៣ សម្រាប់គម្រោងរថភ្លើងល្បឿនលឿនតម្លៃ ៥,៨ ពាន់លានដុល្លារ ដំណាក់កាលទី១។ នេះជាការឈានទៅមុខមួយជំហានទៀតនៃផែនការយក្សភ្ជាប់ប្រទេសថៃ ឡាវ ចិន តាមរយៈរថភ្លើងល្បឿនលឿន។
យោងតាមកាសែតបាងកកប៉ុស្តិ៍ ដំណាក់កាលទី១ គឺជាការសាងសង់រថភ្លើងល្បឿនលឿនភ្ជាប់ពីបាងកក ទៅខេត្តនគររាជសីមា។
ប្រភពដដែលបានឱ្យដឹង កិច្ចសន្យាទាំងនោះរួមមាន៖ ១) ការងារវិស្វកម្មសំណង់ស៊ីវិលកំណាត់ណាវ៉ាណាខុន – បានផូ (តម្លៃប្រមាណ ៣៦៦ លានដុល្លារ) ២) កិច្ចសន្យាសាងសង់ស្ថានីយឈៀងរ៉ាក់ណូ (តម្លៃប្រមាណ ២០៧ លានដុល្លារ) និងការងារវិស្វកម្មផ្លូវដែកកំណាត់ព្រះកែវដល់សារៈបូរី (តម្លៃប្រមាណ ២៩៩ លានដុល្លារ) ។
គម្រោងផ្លូវរថភ្លើងល្បឿនលឿននេះត្រូវបានស្នើជាយូរមកហើយ ប៉ុន្តែទើបតែក្លាយជាការពិតបន្ទាប់ពីប្រទេសទាំងពីរបានចុះហត្ថលេខាព្រមព្រៀងអនុវត្តដំណាក់កាលទី១ (បាងកក-ណងខាយ) កាលពីខែតុលាឆ្នាំមុននេះ។
ដោយឡែក សម្រាប់ដំណាក់កាលទី ២ នឹងភ្ជាប់ពីខេត្តនគររាជសីមា ទៅខេត្តណងខៃ ដែលស្ថិតនៅ ព្រំដែនថៃ – ឡាវ។ យោងតាមទីភ្នាក់ងារសារព័ត៌មានស៊ីនហួ ផ្លូវនេះនឹងភ្ជាប់ជាមួយផ្លូវដែកចិន-ឡាវដើម្បីបង្កើតប្រព័ន្ធផ្លូវដែកដ៏ធំមួយរវាងប្រទេសទាំង ៣ ។
គួរបញ្ជាក់ផងដែរថា ផ្លូវដែកល្បឿនលឿនចិន – ថៃ នេះ មានប្រវែងសរុប ៨៧៣ គីឡូម៉ែត្រ។
(construction-property.com/km) Sourcing
រូបភាព៖ Bangkok Post និង Xinhua