January 30, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

ករណីនគរបាលចរាចរណ៍ម្នាក់លោតទុំលើក្បាលរថយន្ត

កណ្តាល៖ ចេញផ្សាយអាទិត្យ ១៣កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃ​ទី ១៩ ខែ​ កញ្ញា ​ឆ្នាំ​២០២១។

ករណីនគរបាលចរាចរណ៍ម្នាក់លោតទុំលើក្បាលរថយន្ត
សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ   https://fb.watch/86U-fHqfzO/
ភ្នំពេញ៖ អ្នកបើកបរឈ្មោះ ធ្លក សុខចំរើន ភេទប្រុស អាយុ41ឆ្នាំ ជាអ្នកធ្វើការក្រុមហ៊ុន ដែលបើកឡានម៉ាក ព្រូស ពណ៌ស ផ្លាកលេខ ភ្នំពេញ-2Q-7987 តាមបណ្តយផ្លូវទំនប់70។
ពេលមកដល់ចំណុចកើតហេតុ មាននគរបាលកំពង់សម្រួលចរាចរណ៍ មន្ត្រីរូបនោះបញ្ជាឱ្យរថយន្តនៅម្ខាងផ្លូវឈប់ ដោយសារអ្នកបើកបរគាត់មិនស្រួលខ្លួន ស្រវាំងភ្នែក ងងឹតមុខ មើលមិនឃើញនគរបាល នៅតែបន្តដំណើយឺតៗទៅមុខ យ៉ាងដូច្នេះទើមន្ត្រីនគរបាលលោតទុមលើក្បាលឡានតែម្តងទៅ ដោយមិនដឹងគេចទៅខាងណាដើម្បីរួចផុតពីគ្រោះថ្នាក់។ បន្ទាប់មកក៏មានប្រជាជននាំគ្នាជួយឃាត់ស្ទាក់ (ស្រែក ស៊ីផ្លេ) ទើបធ្វើឱ្យអ្នកបើកបរស្វាងស្មារតីឡើងវិញហើយក៏បញ្ឍប់យានយន្ត។ ក្រោយពេលកើតហេតុ កម្លាំងការិយាល័យ នគរបាលចរាចរណ៍ ក៏បានចុះទៅត្រួតពិនិត្យ និងនាំខ្លួនអ្នកបើកបរមកពិនិត្យជាតិស្រវឹង(គ្មាន) រួមទាំងនាំយករថយន្តខាងលើមករក្សាទុកផងដែរ។
បុរសបើកបរ និងប្រពន្ធក៏បានចេញវីដេអូសូមទោសជាសារធារណផងដែរ។

 

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.