January 31, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

ឯកឧត្ដម ឃួង ស្រេង៖ ស្ថានភាពទឹកជំនន់នៅតាមដងស្ទឹងព្រែកត្នោត នារសៀលថ្ងៃទី ២៦​ខែតុលានេះ មានសភាពនឹង ដែលនឹងឈានទៅដល់ការស្រកចុះបណ្តើរៗ

ចេញផ្សាយថ្ងៃអង្គារ៍ ៥រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃ​ទី ២៦ ខែ​ តុលា ​ឆ្នាំ​២០២១។

ភ្នំពេញ ថ្ងៃទី២៦ ខែតុលា​ ឆ្នាំ២០២១

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានគូសបញ្ជាក់ថា ស្ថានភាពទឹកជំនន់​នៅ​តាមដងស្ទឹងព្រែកត្នោត នារសៀលថ្ងៃទី ២៦ ខែតុលានេះ គឺមានសភាពនឹង ហើយនឹង​ឈាន​ទៅដល់ការ​ស្រកចុះបណ្តើរៗ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី អាជ្ញាធររាជធានីភ្នំពេញសហ​ការ​ជាមួយក្រសួងធនធនទឹក និងឧតុនិយម អាជ្ញាធរទន្លេសាប និងកងអង្គរក្សសម្ដេចតេជោ ហ៊ុន សែន នៅតែបន្តធ្វើសកម្មភាពទប់ទំនប់ ដើម្បីធ្វើយ៉ាងណាទប់ស្កាត់ ឱ្យបាននូវការបាក់ទំនប់ បង្កគ្រោះមហន្តរាយដល់ប្រជាពលរដ្ឋ។ ការបញ្ជាក់របស់ឯកឧត្ដមអភិបាលរាជធានី​ភ្នំពេញ​នេះ ក្នុងខណៈឯកឧត្ដមដឹកនាំអាជ្ញាធរកម្លាំងមានសមត្ថកិច្ចទប់ទំនប់ការពារទឹកជំនន់ ចាប់​តាំងពីព្រឹក រហូតមកដល់រសៀលថ្ងៃទី២៦ ខែតុលានេះ នៅក្នុងភូមិសាស្ត្រ​ខណ្ឌដង្កោ រាជ​ធានីភ្នំពេញ។

បើតាមការលើកឡើងរបស់ឯកឧត្ដម ឃួង ស្រេង បានឱ្យដឹងថា គិតមកដល់​រសៀល​ថ្ងៃទី២៦នេះ គឺស្ថានភាពទឹកនៅខេត្ដកំពង់ស្ពឺបានស្រកចុះចំនួន២ហ៊ុនហើយ។ ដោយឡែក​សម្រាប់រាជធានីភ្នំពេញវិញ ទឹកមានស្ថានភាពនៅនឹង។

ជាមួយគ្នានេះដែរ អាជ្ញាធររាជធានីភ្នំពេញក៏ដូចជាអាជ្ញាធរខណ្ឌដង្កោ បានធ្វើការ​អំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់​ដើម្បីត្រៀមទប់ទល់ជាមួយ​នឹង​ស្ថានភាពទឹកដែលបានហក់ឡើងឡើងនេះ ជាពិសេសត្រៀមធ្វើការបញ្ជូនកុមារ ឬក្មេងតូចៗ និងចាស់ជរាទៅកាន់ទីទួលសុវត្ថិភាព៕

www.information.gov.kh

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.