January 31, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

សម្តេចតេជោ ហ៊ុន សែន ហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ហើយការកសាងនេះ គឺប្រើប្រាស់ថវិការបស់ជាតិ ដែលបានមកពីបាតដៃខ្មែរសុទ្ធសាត

ចេញផ្សាយថ្ងៃពុធ ១២រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃ​ទី ១ ខែ​ធ្នូ ​ឆ្នាំ​២០២១។

ព្រះសីហនុ៖ នារសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១នេះ នេះ ស​ម្តេ​ចអគ្គមហាសេនាបតីតេ​ជោ​ ​ហ៊ុ​ន ​សែន​ នា​យករ​ដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធនៅក្រុងព្រះសីហនុ។

ឆ្លៀតនាឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសប្រាប់បងប្អូនជនរួមជាតិថា ខេត្តព្រះសីហនុគោលដៅ នឹងក្លាយជាខេត្តពហុបំណង ដែលចាំបាច់ត្រូវមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ហើយការកសាងនេះ គឺប្រើប្រាស់ថវិការបស់ជាតិ ដែលបានមកពីបាតដៃខ្មែរសុទ្ធសាត ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ខេត្តព្រះសីហនុ មិនត្រឹមតែមានហេដ្ឋារចនាសម្ព័ន្ធផ្លូវប៉ុណ្ណោះទេ ខេត្តព្រះសីហនុមាន ប្រព័ន្ធអាងចម្រោះទឹកកង្វក់ ដែលអាចធានាថា ទឹកកង្វក់ដែលចម្រោះក្នុងអាងនេះរួច ក្លាយជាទឹកស្អាតហូរចូលសមុទ្រ នឹងអាចឲ្យបងប្អូនដែលងូតទឹកសមុទ្របានប្រកបដោយបរិស្ថានល្អ។

សូមបញ្ជាក់ថា សម្តេចតេជោនាយករដ្ឋមន្ត្រី នៅថ្ងៃនេះ បានធ្វើដំណើរទៅកាន់ខេត្តព្រះសីហនុ ដើម្បីអញ្ជើញជាអធិបតីភាពសម្ពោធដាក់ឲ្យប្រើប្រាស់ នូវសមិទ្ធផលជាច្រើនក្នុងខេត្តព្រះសីហនុ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ ស្អែកនេះ៕

www.information.gov.kh

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.