សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញទទួលបដិសណ្ឋារកិច្ច និងអមដំណើរនាយករដ្ឋមន្រ្តីឡាវត្រួតពល
ចេញផ្សាយថ្ងៃចន្ទ ១០រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ២០២១។
ភ្នំពេញ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទទួលបដិសណ្ឋារកិច្ចជាផ្លូវការ និងអមដំណើរឯកឧត្តម បណ្ឌិត ផនខាំ វីផាវ៉ាន់ (Phankham Viphavanh) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត្យឡាវ ត្រួតពល មុនជួបសវនាការទ្វេភាគី នៅវិមានសន្តិភាព រាជធានីភ្នំពេញ នារសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ខណៈឯកឧត្តមនាយករដ្ឋមន្រ្តីឡាវដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រម្ពុជា ។
information.gov.kh