January 31, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

ធនាគារ ប្រៃសណីយ៍កម្ពុជា បានបោះទុនវិនិយោគ១០លានដុល្លារ លើមូលបត្រ បំណុលរបស់ក្រុមហ៊ុន CAIC ដើម្បីចូលរួមគាំទ្រគម្រោងសាងសង់អាកាសយានដ្ឋានអន្តរ ជាតិតេជោខេត្ដកណ្ដាល

ចេញផ្សាយថ្ងៃអង្គារ៍ ៩រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃ​ទី ២៨ ខែ​ធ្នូ ​ឆ្នាំ​២០២១។

ភ្នំពេញ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១

ធនាគារ ប្រៃសណីយ៍កម្ពុជា បានបោះទុនវិនិយោគ១០លានដុល្លារ លើមូលបត្រ បំណុលរបស់ក្រុមហ៊ុន CAIC ដើម្បីចូលរួមគាំទ្រគម្រោងសាងសង់អាកាសយានដ្ឋានអន្តរ ជាតិតេជោខេត្ដកណ្ដាល។

នេះបើតាមការបញ្ជាក់ឱ្យដឹងពី លោក ឆារស៍ វ៉ាន់ (Charles Vann) អគ្គនាយករង ក្រុមហ៊ុន Cambodia Airport Investment (CAIC) និងលោក តូច ចៅចេក ប្រធាននាយក ប្រតិបត្តិធនាគារប្រៃសណីយ៍កម្ពុជា ក្នុងពិធីចុះហត្ថលេខាព្រមព្រៀងរួមគ្នា វិនិយោគទឹកប្រាក់ ចំនួន១០លានដុល្លារអាម៉េរិក លើសញ្ញាប័ណ្ណមានបុគ្គលធានារបស់ គម្រោងសាងសង់ អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រោមវត្តមាន អ្នកឧកញ៉ា ពុង ឃាវសែ នាយកក្រុមហ៊ុន OCIC នៅរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ នៅអគារពាណិជ្ជកម្ម កាណាឌីយ៉ា។

 

លោកបន្ដថា ក្រុមហ៊ុន OCIC គឺជាក្រុមហ៊ុន វិនិយោគក្នុងស្រុកមួយធំជាងគេក្នុង ប្រទេសកម្ពុជា ដែលជំនាញនៅក្នុងការអភិវឌ្ឍលើវិស័យ ហេដ្ឋារចនាសម្ព័ន្ធ អចលនទ្រព្យ សំណង់ ការគ្រប់គ្រងអចលនទ្រព្យ ការអប់រំ វេជ្ជសាស្ត្រ ផ្សារទំនើប សណ្ឋាគារ រោងម៉ាស៊ីនកិនស្រូវ និងសង្វាក់ផលិតកម្មជាដើម ជាមួយនឹងគម្រោង សំខាន់ៗជាច្រើនដូចជា អាកាសយាន្តដ្ឋានអន្តរជាតិតេជោ ទីក្រុងកោះពេជ្រ កោះនរា ទីក្រុងរណបជ្រោយចង្វារ និង ទីក្រុងទំនើប Olympia ជាដើម។

លោក ឆារស៍ វ៉ាន់ (Charles Vann) បានបន្ដថា CAIC គឺជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា រវាងរាជរដ្ឋាភិបាលកម្ពុជា(RGC) ដែលតំណាង ដោយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និង ក្រុមហ៊ុនOCIC។ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់សិទ្ធិឱ្យក្រុមហ៊ុន CAIC ក្នុងការកាន់កាប់ រចនា ប្លង់ សាងសង់ ធ្វើហិរញ្ញប្បទាន និងគ្រប់គ្រងប្រតិបត្តិការគម្រោង អាកាសយានដ្ឋាន អន្តរជាតិតេជោ។

លោក តូច ចៅចេក ប្រធាន នាយកប្រតិបត្ដិ ធនាគារប្រៃសណីយ៍កម្ពុជា បានបញ្ជាក់ថា ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ជាធនាគារពាណិជ្ជដ៏ធំមួយក្នុងចំណោម ធនាគារពាណិជ្ជល្បីៗឈានមុខគនៅប្រទសកម្ពុជា ដែលត្រូវបានបង្កើតឡើងក្នុងខែកញ្ញា ឆ្នាំ២០១៣ ក្រោមដៃគូយុទ្ធសាស្ត្ររវាង កាណាឌីយ៉ា អ៊ីនវែសមិនហូលឌីង ប្រៃសណីយ៍កម្ពុជា នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា និងហ្វូឡឹតុនហ្វាយ ណាន់ស៊ល្យហូលឌីង។

ធនាគារមានសន្ទុះ នៃការអភិវឌ្ឍ និងរីកចម្រើនយ៉ាងខ្លំាងគិតត្រឹមរយៈពេល ជាង ៨ឆ្នំាចុងក្រោយនេះ ដោយធនាគារមានចក្ខុវិស័យក្លាយខ្លួនជាធនាគារពាណិជ្ជឈានមុខ គេនៅកម្ពុជា ដែលផ្តល់សេវាហិរញ្ញវត្ថុជូនអតិថិជនគ្រប់កម្រិត ដើម្បីលើកកម្ពស់ជីវភាព និងជួយបំពេញបំណងនៃភាពរីកចម្រើនរបស់ប្រជាជនកម្ពុជា ហើយបង្កើតតម្លៃជានិរន្តរ៍ដល់ ភាគទុនិក បុគ្គលិក និងសង្គមផងដែរ៕

information.gov.kh

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.