ប្រជាពលរដ្ឋខ្មែររស់នៅក្រៅប្រទេស សម្តែងការអបអរសាទរយ៉ាងក្លៀវក្លា ជូនចំពោះ សម្តេចតេជោ ហ៊ុន សែន ទទួលជ័យលាភីពានរង្វាន់សន្តិភាព ស៊ុនហាក់ ប្រចាំឆ្នាំ២០២២ ពីសាធារណរដ្ឋកូរ៉េខាងត្បូង
ចេញផ្សាយថ្ងៃអាទិត្យ ១៣រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២២។
ប្រជាពលរដ្ឋខ្មែររស់នៅក្រៅប្រទេស សម្តែងការអបអរសាទរយ៉ាងក្លៀវក្លា ជូនចំពោះ សម្តេចតេជោ ហ៊ុន សែន ទទួលជ័យលាភីពានរង្វាន់សន្តិភាព ស៊ុនហាក់ ប្រចាំឆ្នាំ២០២២ ពីសាធារណរដ្ឋកូរ៉េខាងត្បូង។
ដែលមានខ្លឹមសារដូចខាងក្រោម៖
ក្នុងនាមជាប្រជាពលរដ្ឋខ្មែររស់នៅក្រៅ ខ្ញុំសូមសម្តែងនូវការអបអរសាទរយ៉ាងក្លៀវក្លា ជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានគណៈកម្មាធិការមូលនិធិ ពានរង្វាន់សន្តិភាព ស៊ុនហាក់ សាធារណរដ្ឋកូរ៉េ ជ្រើសរើសជាជ័យលាភីពានរង្វាន់សន្តិភាព ស៊ុនហាក់ ប្រចាំឆ្នាំ២០២២ ។ សេចក្តីសម្រេចក្នុងការកំណត់បេក្ខភាពរបស់សម្តេច ផ្អែកលើភាពជាអ្នកដឹកនាំប្រកបដោយគតិបណ្ឌិតក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសេដ្ឋកិច្ច ក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល។ នេះសរបញ្ជាក់ឱ្យឃើញច្បាស់នូវការទទួលស្គាល់ពីស្ថាប័នសន្តិភាពលើពិភពលោក មកលើការលះបង់ ការប្តេជ្ញាចិត្ត និងស្នាដៃរបស់សម្តេចក្នុងនាមជាមេដឹកនាំមួយរូប ដែលបានបូជាកម្លាំងកាយចិត្ត ដើម្បីបុព្វហេតុសន្តិភាព ស្ទើរពេញមួយជីវិតរបស់លោក។ ️ពានរង្វាន់នេះ មិនត្រឹមតែជាការទទួលស្គាល់នូវគុណូបក្ការៈរបស់សម្តេចចំពោះសន្តិភាពប៉ុណ្ណោះទេ តែក៏ជាការបង្ហាញពីសមិទ្ធផលសន្តិភាពដ៏បរិបូណ៌ផូរផង់ដែលព្រះរាជាណាចក្រកម្ពុជាកំពុងមានសព្វថ្ងៃផងដែរ។ សូមអរគុណសន្តិភាព! សម្ដេចតេជោ គឺជាវិរ:បុរសជាតិនិងប្រជាជនកម្ពុជា Khun saroeun ( ប្រភព: ក្រុមការងារយុវជនប្រតិកម្មរហ័ស កូរ៉េខាងត្បូង- ជប៉ុន)