ស្លាប់ទៀតហើយៗ បុកប្រាវគេជប្រុយ (រវាងរថយន្ត និងម៉ូតូ)
ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃអង្គារ៍ ៣កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០។
ភ្នំពេញ៖ កាលពីយប់រំលងអាទ្រាត ម៉ោងប្រហែលជា ២ជាងទាបភ្លឺ ថ្ងៃអង្គារ៍ ទី២៣ ខែមិថុនា ឆ្នាំ២០២០។ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅភ្នំពេញ, ផ្លូវនរោត្តម, កែងផ្លូវ 240, រវាង រថយន្ត និងម៉ូតូ បណ្តាលអោយបុរសម្នាក់ អាយុប្រហែលជាជាង២០ឆ្នាំ បានស្លាប់នៅនិងកន្លែងភ្នាមៗតែម្តង ហើយរថយន្តបង្ករមិនស្គាល់ម៉ាក(សេរី) បន្សល់ទុកនៅតែផ្លាកលេខ(ភ្នំពេញ-2L8839) បានបើកបោះពួយរត់បាត់ស្រមោលតែម្តង។រីឯជនរងគ្រោះ ខាងម៉ូតូ ម៉ាក (Honda Dream125) ពណ៌ខ្មៅ មានផ្លាក់លេខ(កំពង់ចាម-1X8816) ម្ចាស់ម៉ូតូត្រូវបានដេកស្លាប់នៅនឹងកន្លែង ក្រោយការត្រូតពិនិត្យ និង ស្រាវជ្រាវរបស់សម្ថកិច្ច នគបាល រួចរាលហើយ បានឱ្យដឹងថា មានតែកាបូបលុយ តែគ្មានអ្វីជាសញ្ញាសំរាប់សំគាល់ខ្លួនលំអិតអំពីបុរស់ដែលស្លាប់នោះទេ។ បច្ចុប្បន្នសាកសព ត្រូវបានសម្ថកិច្ចធ្វើកំណត់ហេតុរក្សាទុក ដើម្បីរងចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពីណី រីឯនិតិវិធីបន្តក្នុងការស្វែងរកជនបង្ករដើម្បីយកមកដោះស្រាយយ៉ាងណានោះសម្ថកិច្ចនិងធ្វើការបន្តទៀត។
រាយការណ៍ដោយ លោក. សាវ៉ែន (សង្គមអភិវឌ្ឍន៍)