សិង្ហបុរីនឹងដាក់ ទណ្ឌកម្មនិងការរឹតត្បិតសមស្របទៅលើប្រទេសរុស្ស៊ី
ចេញផ្សាយថ្ងៃចន្ទ ១២រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២២។
អន្តរជាតិ៖ បើតាមការចុះ ផ្សាយរបស់សារព័ត៌មាន Straits Times បានផ្សាយថា ប្រទេសសិង្ហបុរីមាន បំណងដាក់ “ទណ្ឌកម្ម និងការដាក់កម្រិតសមស្រប” លើប្រទេសរុស្ស៊ី។ នេះបើយោងតាមការចេញ ផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២៨ ខែកុម្ភះ។ គេបានដកស្រង់សម្តីលោក Balakrishnan ថា “សិង្ហបុរីមានបំណងធ្វើសកម្មភាពជាមួយបណ្តាប្រទេសដែលមានគំនិតដូចគ្នាជាច្រើនដើម្បីដាក់ទណ្ឌកម្ម និងការដាក់ កម្រិតសមស្របប្រឆាំងនឹងប្រទេសរុស្ស៊ី” ។ របាយការណ៍បាននិយាយថា ប្រទេសសិង្ហបុរី ដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ និងដឹកជញ្ជូនដ៏សំខាន់មួយ នឹងដាក់ការត្រួតពិនិត្យការនាំចេញលើរបស់របរដែលអាចប្រើជាអាវុធដើម្បីបង្កគ្រោះថ្នាក់ ឬបំផ្លាញប្រជាជនក្នុងប្រទេសអ៊ុយក្រែន៕
information.gov.kh