January 31, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

​សម្តេចក្រឡាហោម ស ខេង ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការ ត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត កម្ពុជា-ថៃ

ចេញផ្សាយថ្ងៃអង្គារ ១៣រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃ​ទី ១ ខែ​មីនា ​ឆ្នាំ​២០២២។

 ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២

បន្ទាយមានជ័យ៖ ​សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនៅថ្ងៃទី០១ ខែមីនានេះ បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការត្រួតពិនិត្យច្រកទ្វារ ព្រំដែនអន្តរជាតិប៉ោយប៉ែត កម្ពុជា-ថៃ នៅខេត្តបន្ទាយមានជ័យ។​

ថ្លែងក្នុងឱកាសនោះ សម្តេចក្រឡាហោម បានកោតសរសើរចំពោះកិច្ចខិតខំប្រឹង ប្រែងទាំងអស់របស់ថ្នាក់ដឹកនាំពាក់ព័ន្ធ ដែលបានយកចិត្តទុកដាក់យ៉ាងសកម្មជាមួយក្រសួង មហាផ្ទៃ ថ្នាក់ដឹកនាំខេត្ត និងអង្គភាពពាក់ព័ន្ធផ្សេងទៀត ព្រមទាំងក្រុមវិស្វករជំនាញសម្រាប់ កិច្ចខិតខំប្រឹងប្រែងរួមគ្នាជម្នះការលំបាកផ្សេងៗ រហូតធ្វើឱ្យសម្រេចបានសមិទ្ធដែលបាន ប្រារព្ធពិធីសម្ពោធនាថ្ងៃនេះ។​

ជាមួយគ្នានេះ សម្តេចក្រឡាហោម ក៏បានអរគុណរាជរដ្ឋាភិបាលថៃ ពិសេស រដ្ឋបាល ខេត្តស្រះកែវ ដែលជានិច្ចកាលបានផ្ដល់កិច្ចសហការយ៉ាងល្អជាមួយកម្ពុជា រួមចំណែក អភិវឌ្ឍន៍តំបន់ប៉ោយប៉ែតនិយាយដោយឡែក និងព្រះរាជាណាចក្រកម្ពុជានិយាយជារួម។​

សម្ដេច ក៏អរគុណរដ្ឋបាលខេត្តបន្ទាយមានជ័យ និងរដ្ឋបាលក្រុងប៉ោយប៉ែត ដែលបាន ខិតខំអភិវឌ្ឍន៍ក្រុងឱ្យមានការរីកចម្រើនជាបន្តបន្ទាប់ ជាពិសេស ក្រោយពេលរាជរដ្ឋាភិបាល សម្រេចបង្កើតក្រុងប៉ោយប៉ែត។

​សម្ដេចបានគូសបញ្ជាក់ថា ច្រកទ្វារអន្តរជាតិនេះ ប្រៀបបាននឹងកន្លែងផ្ដល់សេវា សាធារណៈមួយជូនពលរដ្ឋខ្មែរ និងជនបរទេស ដែលត្រូវធ្វើដំណើរដឹកជំនិញចេញចូលតាម គ្រប់មធ្យោបាយ និងចម្រុះជាតិសាសន៍ ដូច្នេះមន្រ្តីពាក់ព័ន្ធមានតួនាទីបង្កលក្ខណៈងាយ ស្រួលគ្រប់បែបយ៉ាង រួមទាំងការត្រួតពិនិត្យដើម្បីរកឱ្យឃើញបទល្មើសនៃការចេញចូល នោះដែរ។​សម្ដេចបានបន្ថែមថា ច្រកទ្វារអន្តរជាតិនេះក៏ជាច្រកទ្វារសំខាន់នៃការធ្វើដំណើររបស់ ភ្ញៀវទេសចរឆ្ពោះទៅរាជធានីភ្នំពេញតាមផ្លូវជាតិលេខ៥ និងខេត្តសៀមរាបតាមផ្លូវជាតិលេខ ៦ផងដែរ។​

សូមបញ្ជាក់ថា អគារថ្មីនេះរួមមាន អគារបំពេញបែបបទចេញចូល មានទំហំ ៣៥,៨០ម៉ែត្រ គុណ៥៦,៣៩ម៉ែត្រ កម្ពស់៣ជាន់ បំពាក់ដោយឧបករណ៍បរិក្ខារអគ្គិសនី ម៉ាស៊ីនត្រជាក់ កង្ហារប៊ឺតខ្យល់ បណ្ដាញការពារអគ្គិភ័យ កាំមេរ៉ាសុវត្ថិភាព ប្រព័ន្ធទូរស័ព្ទ ប្រព័ន្ធអ៊ីនធឺណិត ប្រព័ន្ធសំឡេង ប្រព័ន្ធការពាររន្ទះ ជណ្ដើរយន្តចំនួន៤ និងចែកជាពីរផ្នែក ផ្នែកខាងស្ដាំប្រើប្រាស់សម្រាប់អ្នកដំណើរចេញ និងផ្នែកខាងឆ្វេងសម្រាប់អ្នកដំណើរមក ដល់៕

ប្រភព៖information.gov.kh

 

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.