ក្រុមប្រឹក្សាអង្គការសហប្រជាជាតិអនុម័តទៅលើដំណោះស្រាយសិទ្ធិមនុស្ស របស់កូរ៉េខាងជើងសម្រាប់រយៈពេល ១៨ឆ្នាំជាប់ៗគ្នា
ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃពុធ ៤កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០។
កាលពីថ្ងៃចន្ទ ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានអនុម័តសេចក្តីសម្រេចមួយ ដែលថ្កោលទោសការរំលោភសិទ្ធិមនុស្សរបស់កូរ៉េខាងជើងអស់រយៈពេល ១៨ឆ្នាំជាប់ៗគ្នា។
ក្នុងសម័យប្រជុំលើកទី៤៣ ដែលបានធ្វើឡើងនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ក្រុមប្រឹក្សាដែលមានប្រទេសជាសមាជិកចំនួន ៤៧ បានអនុម័តសេចក្តីសម្រេចនេះដោយមតិឯកឆន្ទ។
ប្រទេសកូរ៉េខាងជើងត្រូវបានគេដាក់ស្លាកថា ជាអ្នករំលោភសិទ្ធិមនុស្សដ៏អាក្រក់បំផុតមួយនៅលើពិភពលោក។ ទីក្រុងព្យុងយ៉ាងបានសរសេរការរិះគន់ទៅលើសេចក្តីសម្រេចនេះដោយហៅវាថា ជាការប៉ុនប៉ងដឹកនាំដោយសហរដ្ឋអាមេរិកដើម្បីផ្តួលរំលំរបបរបស់ខ្លួន៕