ការបញ្ជាក់អំពីឆ្លងថ្មីនៃជំងឺកូវីដ-១៩ មានរាប់ពាន់ករណី នៃ(ប្រទេសហ្វីលីពីន និងឥណ្ឌូណេស៊ី)
ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃព្រហស្បតិ៍ ៥កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០។
កាលពីថ្ងៃទី២៣ ខែមិថុនា ក្រសួងសុខាភិបាលហ្វីលីពីនបានប្រកាសថា មានករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ១.១៥០ករណីទៀត ដែលជាកំណត់ត្រាក្នុងរយៈពេលមួយថ្ងៃចាប់តាំងពីមានការផ្ទុះឡើងនៃជំងឺនេះនៅក្នុងប្រទេស។
ចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសនេះមាន ៣១.៨៣៥នាក់ ដោយក្នុងនោះមានអ្នកស្លាប់ ១.១៨៦នាក់។ នៅថ្ងៃដដែលនោះ ប្រទេសឥណ្ឌូណេស៊ីក៏បានកត់ត្រាបន្ថែមនូវករណីឆ្លងថ្មីចំនួន ១.០៥១ករណី ដែលធ្វើឱ្យចំនួនសរុបកើនឡើងដល់ ៤៧.៨៩៦នាក់។
ប្រទេសឥណ្ឌូណេស៊ីក៏បានកត់ត្រានូវអ្នកស្លាប់ខ្ពស់បំផុតដោយសារជំងឺនេះនៅអាស៊ីខាងកើត ដែលមានចំនួន ២.៥៣៥នាក់ផងដែរ ដោយមិនបាននិយាយអំពីប្រទេសចិនដែលជាកន្លែងផ្ទុះឡើងនៃជំងឺរាតត្បាតនេះទេ។
ដូចគ្នានេះផងដែរ នៅថ្ងៃទី២៣ ខែមិថុនា អនុប្រធានប្រតិបត្តិការការវិនិយោគនៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) លោក D.J. Pandian បាននិយាយថា ធនាគារ AIIB បានយល់ព្រមផ្តល់ប្រាក់កម្ចីសរុបចំនួន ១ប៊ីលានដុល្លារអាមេរិកសម្រាប់គម្រោងចំនួនពីរនៅឥណ្ឌូណេស៊ី ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងអន្តរជាតិដែលបានសម្របសម្រួល ដើម្បីគាំទ្រដល់ផែនការរបស់រដ្ឋាភិបាលឥណ្ឌូណេស៊ីក្នុងការពង្រឹងបណ្តាញសុវត្ថិភាពសង្គមរបស់ប្រទេសនេះ ជំរុញការឆ្លើយតបសុខភាពរបស់ខ្លួន និងរារាំងការធ្លាក់ចុះនៃសេដ្ឋកិច្ចដោយសារវិបត្តិសុខភាពនៃមេរោគកូរ៉ូណាវីរុស៕
ប្រភព www.information.gov.kh