សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំពិសេសរបស់ថ្នាក់ដឹកនាំអាស៊ាន ស្តីពី “ការលើកកម្ពស់តួនាទីស្ត្រីក្នុងយុគសម័យឌីជីថល-Digital”
ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃសុក្រ ៦កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ច ប្រជុំពិសេសរបស់ថ្នាក់ដឹកនាំអាស៊ាន នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ លើប្រធានបទ “ការលើកកម្ពស់ តួនាទីស្ត្រីក្នុងយុគសម័យឌីជីថល” ជាមួយប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃបណ្តាប្រទេសអាស៊ានដទៃទៀត តាមរយៈប្រព័ន្ធវីដេអូ (Video Conference) នៅទីស្តីការគណៈរដ្ឋមន្ត្រី រសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០។