ដោយសាតែសមាជិកបានគាំទ្រគម្រោង Nord Stream 2 ដូច្នេះ លោក ត្រាំ ប្តេជ្ញាថា នឹងចាកចេញពីណាតូ
ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃព្រហស្បតិ៍ ៥កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០។
បើតាមសម្តីរបស់លោក John Bolton អតីតទីប្រឹក្សាសន្តិសុខជាតិនៃសេតវិមាន នៅក្នុងសៀវភៅចុងក្រោយរបស់លោកដែលមានចំណងជើងថា «បន្ទប់ដែលវាកើតឡើង៖ អនុស្សាវរីយ៍នៃសេតវិមាន» បានឱ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នឹងគំរាមមេដឹកនាំនៃប្រទេសជាសមាជិកអង្គការណាតូនៅក្នុងកិច្ចប្រជុំកំពូលកាលពីឆ្នាំ ២០១៨ ថា សហរដ្ឋអាមេរិកនឹងចាកចេញពីសម្ព័ន្ធភាពនេះ ប្រសិនបើពួកគេបន្តគាំទ្រគម្រោងបំពង់បង្ហូរឧស្ម័ន Nord Stream 2 ។
«លោក [ប្រធានាធិបតី ត្រាំ] បានទូរស័ព្ទមកខ្ញុំនៅក្នុងឡានដើម្បីសួរថា តើអ្នកបានត្រៀមខ្លួនរួចជាស្រេចឬនៅក្នុងការលេងនៅក្នុងលីកធំៗនៅថ្ងៃនេះ? នេះ គឺជាអ្វីដែលខ្ញុំចង់និយាយ។ ហើយគាត់បាននិយាយបន្តដូចដែលបានសរសេរតាមដូចខាងក្រោមនេះថា «យើងមានការគោរពយ៉ាងខ្លាំងចំពោះណាតូ ប៉ុន្តែយើងត្រូវបានគេធ្វើបាបដោយអយុត្តិធម៌។ ដល់ថ្ងៃទី១ ខែមករា ប្រជាជាតិទាំងអស់ត្រូវតែប្តេជ្ញាចិត្ត ២ ភាគរយ ហើយយើងនឹងអត់ទោសចំពោះបំណុលចាស់ឬយើងនឹងដើរចេញនិងមិនការពារអ្នកទាំងនោះទេ»។ លោក Bolton បាននិយាយនៅក្នុងសៀវភៅនោះថា «ដរាបណាយើងមិនមានទំនាក់ទំនងជាមួយរុស្ស៊ី យើងនឹងមិនចូលទៅណាតូទេ ដែលប្រទេសជាសមាជិកណាតូកំពុងចំណាយប្រាក់រាប់ពាន់លានដុល្លារអាម៉េរិកទៅលើរុស្ស៊ី។ យើងនឹងដើរចេញ ប្រសិនបើពួកគេធ្វើឱ្យកិច្ចព្រមព្រៀងបំពង់បង្ហូរប្រេងកើតមានឡើង»។
លោក Bolton បាននិយាយបន្ថែមថា ជាមួយលោករដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Michael Pompeo លោកបានបញ្ចុះបញ្ចូលលោក ត្រាំ កុំឱ្យប្រើការគំរាមកំហែងដូចអ្វីដែលបានធ្វើនោះ ប៉ុន្តែបានដាក់កម្រិតទៅលើការអំពាវនាវដល់សមាជិកណាតូឱ្យបង្កើនការចំណាយសម្រាប់ការការពារជាតិរបស់ពួកគេវិញ។
គម្រោង Nord Stream 2 ពាក់ព័ន្ធនឹងការបង្កើតសាខាបំពង់បង្ហូរឧស្ម័នពីរ ដែលនឹងមានសមត្ថភាពសរុប ៥៥ប៊ីលានម៉ែត្រគូបក្នុងមួយឆ្នាំ ដោយផ្ទេរពីប្រទេសរុស្ស៊ីទៅប្រទេសអាល្លឺម៉ង់ឆ្លងកាត់សមុទ្របាល់ទិក។ បំពង់បង្ហូរឧស្ម័ននេះចំនួន ៩៣ភាគរយត្រូវបានបញ្ចប់ជាស្ថាពរតាមកាលបរិច្ឆេទ៕
ប្រភព www.information.gov.kh