ច្រកប៉ោយប៉ែត៖ ក្រោយពីបើកឱ្យដំណើរកា ភ្លៀវទេសចរជាតិ និងអន្តរជាតិ ឆ្លងកាត់ច្រកទ្វារអន្តរជាតិនេះ មានការកើនឡើង
ចេញផ្សាយថ្ងៃព្រហសត្បិ៍ ១០កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦, ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ ២០២២
បន្ទាយមានជ័យ៖ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២
ច្រកប៉ោយប៉ែត៖ ក្រោយពីបើកឱ្យដំណើរកា ភ្លៀវទេសចរជាតិ និងអន្តរជាតិ ឆ្លងកាត់ច្រកទ្វារអន្តរជាតិនេះ មានការកើនឡើង
មន្ត្រីនគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា លំហូរនៃភ្ញៀវទេសចរជាតិ និងអន្តរជាតិឆ្លងកាត់ចេញ-ចូល ប្រទេសកម្ពុជា និងថៃ តាមច្រក ទ្វារព្រំដែនមួយនេះមានការកើនឡើងវិញជាបណ្តើរៗ បន្ទាប់ពីបើកឱ្យដំណើរការកាលពី ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២មកនេះ។
លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិ ប៉ោយប៉ែតបានឱ្យដឹងថា សម្រាប់រយៈពេលពេញមួយខែឧសភា ឆ្នាំ២០២២នេះ មានភ្ញៀវ ទេចរជាតិ និងអន្តរជាតិបានឆ្លងកាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែតចំនួនជាង៨ម៉ឺននាក់ ដែល ចំនួននេះ ជាចំនួនមានការកើនឡើងជារៀងរាល់ថ្ងៃ គឺចាប់តាំងពីការបើកដំណើរការឡើង វិញនៃច្រកអន្តរជាតិមួយនេះ។
យោងតាមតួលេខលោកឧត្តមសេនីយ៍បានបង្ហាញទៀតថា ចំនួនភ្ញៀវជាតិ អន្តរជាតិ ដែលចេញចូលច្រកទ្វារអន្តរជាតិក្នុងខែឧសភា ចំនួន៨១៤៧១នាក់នេះ អ្នកដំណើរចូលមាន ចំនួន៣៩,៨៧២នាក់ ស្រី១៩,៣៨២នាក់ មាន៥៩សញ្ជាតិ ក្នុងនោះមាន ជនបរទេសចំនួន ១៤,៥៥១នាក់ ស្រី៦,៨១៥នាក់។ ពលរដ្ឋខ្មែរ ចំនួន២៥,២២១នាក់ ស្រី១១,៥៦៧នាក់។ អ្នក ដំណើរចេញសរុបចំនួន៤១,៥៩៩នាក់ ស្រី២០,០១៥នាក់ មាន៥៩សញ្ជាតិ ក្នុងនោះជន បរទេសចំនួន៩,៩៨៥នាក់ ស្រី៤,៥១៦នាក់។ ពលរដ្ឋខ្មែរចំនួន៣១,៦១៤នាក់ ស្រី១៥,៤៩៩ នាក់។
លោកឧត្តមសេនីយ៍ត្រីរូបនេះបានឱ្យដឹងទៀតថា ដើម្បីឱ្យមានរបៀបរៀបរយ ស័ក្តិសមនឹងមុខមាត់ប្រទេសជាតិការរៀបចំសណ្តាប់ធ្នាប់ និងការសម្របសម្រួលលើឯកសារ ចេញចូលជូនភ្ញៀវជាតិអន្តរជាតិជារឿងសំខាន់របស់មន្ត្រីនគរបាលអន្តោប្រវេសន៍ ដែលកង កម្លាំងរបស់លោកបានអនុវត្តន៍រៀបចំយ៉ាងយកចិត្តទុកដាក់ ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋខ្មែរ ក៏ដូចភ្ញៀវអន្តរជាតិទទួលបានភាពងាយស្រួលក្នុងការឆ្លងដែនចេញចូលនោះ៕
ប្រភព៖information.gov.kh
ទំនាក់ទំនងការផ្សាយ៖ 077 949441 – 096 994 9441 – 071 223 1111