January 30, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

ការរឹតបន្តឹង អនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក

ចេញផ្សាយថ្ងៃអង្គារ៍ ៧រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦, ត្រូវនឹងថ្ងៃ​ទី២១ ខែមិថុនា ​ឆ្នាំ​ ២០២២

ការរឹតបន្តឹង អនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក

តាមការ​ជូនដំណឹង​របស់​លោក​វរសេនីយ៍​ទោ​ ម៉ាន​ សុផាណា​ នាយ​នគរបាល​នៅ​ នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​ សណ្ដាប់​ធ្នាប់​ តាម​តេឡេក្រាម​ បញ្ជាក់​ច្បាស់​ថា​ ៖​ សូម​ផ្នែក​ទិន្នន័យ​ និង​ នាយការិយាល័យ​នគរបាល​ចរាចរណ៍​ទូទាំង​២៥រាជធានី​-ខេត្ត​ អនុវត្តន៍​តាមគោលការណ៍​ណែនាំ​ថ្មី​របស់​ ឯកឧត្ដម​នាយឧត្ដមសេនីយ៍​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ទទួល​បន្ទុក​ចរាចរណ៍​ ក្នុង​ស្មារតី​ប្រជុំកាលពីថ្ងៃទី​ ១៧​ ខែ​ មិថុនា​ ឆ្នាំ​ ២០២២​ ។
ដូច្នេះ​ ក្រោយ​ពី​ថ្ងៃ​ទី​ ១៧​ ខែ​ មិថុនា​ ឆ្នាំ​ ២០២២​ នគរបាល​ចរាចរណ៍​ទូទាំង​ប្រទេស​ ត្រូវ​ចូលរួម​ អនុវត្ត​ន៍តាម​គោលការណ៍​ថ្មី​នេះ​ ។
ចំពោះ​បទល្មើស​ រថយន្ដ​មាន​ ៩​ ចំណុច​ អនុញ្ញាត​អោយ​អប់រំ​ ណែនាំ​ ៥​ ចំណុច​ ដែល​មាន​ក្នុងរង្វង់​ក្រហម​ ។
ចំពោះ​បទល្មើស​ម៉ូតូ​មាន​ ៧​ចំណុច​ អនុញ្ញាត​អោយ​អប់រំ​ ណែនាំ​ ៤​ ចំណុច​ ដែល​មាន​ក្នុងរង្វង់​ក្រហម​ ។
បេីថ្ងៃ​នេះ​តទៅនៅ​មាន​មន្ត្រី​ចរាចរណ៍​រូបណា​ នៅឆ្លៀតផាក​ពិន័យ​ ឬ​ រករឿង​ អំពីចំណុច​ដែល​ថ្នាក់​លេីណែនាំ​ សូមផ្ដល់​ព័ត៌មាន​តាម​តេឡេក្រាម​លេខ​ ០១២​ ៩៣៣​ ៨៨៣​ បញ្ជាក់​អំពី​ទីតាំង​ និង​ ប្រភេទ​បទល្មើស​អោយបានច្បាស់លាស់​ ។
សូមចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ ទាំងអស់​គ្នា​ ដេីម្បី​សុវត្ថិភាព​គ្រួសារ​យេីង​ សង្គម​ជាតិ​យើង

ទំនាក់ទំនងការផ្សាយ៖ 077 949441 – 096 994 9441 – 071 223 1111

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.