January 31, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

សាលាដំបូង​រាជធានី​ភ្នំពេញ៖បាន​បន្ត​បើក​សវនាការ​លើ​សំណុំរឿង លោក កឹ​ម សុខា អតីត​ប្រធាន​គណៈ​សង្គ្រោះ​ជាតិពាក់ព័ន្ធ​ពី​បទ​.​ស​ន្និ​ដ្ឋិ​ភាព​ជាមួយ​បរទេស

ចេញផ្សាយថ្ងៃព្រហសត្បិ៍ ៩រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦, ត្រូវនឹងថ្ងៃ​ទី២៣ ខែមិថុនា ​ឆ្នាំ​ ២០២២

សាលាដំបូង​រាជធានី​ភ្នំពេញ៖បាន​បន្ត​បើក​សវនាការ​លើ​សំណុំរឿង លោក កឹ​ម សុខា អតីត​ប្រធាន​គណៈ​សង្គ្រោះ​ជាតិពាក់ព័ន្ធ​ពី​បទ​.​ស​ន្និ​ដ្ឋិ​ភាព​ជាមួយ​បរទេស.

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០២២ បាន​បន្ត​បើក​សវនាការ​លើ​សំណុំរឿង លោក កឹ​ម សុខា អតីត​ប្រធាន​គណៈ​សង្គ្រោះ​ជាតិ ពាក់ព័ន្ធ​ពី​បទ​.​ស​ន្និ​ដ្ឋិ​ភាព​ជាមួយ​បរទេស ដើម្បី​សាកសួរ​បន្ថែម​មុន​សម្រេច​អង្គសេចក្តី ដែល​សវនាការ​នេះ បាន​ធ្វើ​ឡើងជា​ច្រើន​លើក​មក​ហើយ ។ លោក កឹ​ម សុខា ជា​ជនជាប់សង្ស័យ​បាន​មាន​វត្ត​មានមុខ​រង្វង់​ក្រចកសេះ ក្រោម​ការ​សាកសួរ​ដេញដោល​ពី​សំណាក់​អង្គ​សវ​នា កាលពី​ម៉ោង​៨​កន្លះ​ព្រឹក រហូត​ដល់​ម៉ោង​១២​កន្លះ​ថ្ងៃត្រង់ ទើបត្រូវ​បាន​សម្រាក ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​បាន​ប្រកាស​លើក​ពេល​សវនាការ​ទៅ​ថ្ងៃ​ទី​២៩ ខែមិថុនា ខាង​មុខ​ទៀត ។

វត្តមាន​ជនសង្ស័យ​លោក កឹ​ម សុខា ធ្វើ​ដំណើរ​តាម​រថយន្ត​ម៉ាក​សឺ​ដេ​ស ពណ៌​ខ្មៅ​១​គ្រឿង និង​មាន​អង្គរក្ស​ចំនួន​៨​នាក់ អម​តាម​ពីក្រោយ ជាមួយ​សកម្មជន​មួយ​ចំនួន​ទៀត ដោយ​មធ្យោបាយ​រថយន្ត​២​គ្រឿង និង​ម៉ូតូ​ប្រមាណ​១០​គ្រឿង ។ សមាសភាព​ចូលរួម​សវនាការ​មាន តំណាង​ទូត អង្គទូត អង្គការ​សង្គម​ស៊ី​វិល ម​ជ្ឃ​មណ្ឌល​ស្ត្រី​កម្ពុជា អង្គការសិទ្ធិមនុស្ស អ្នក​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ គណបក្ស​នយោបាយ​ខ្មែរ មន្ត្រី​អង្គការ​លី​កាដូ ។​ល​។ នៅ​ក្រៅ​បរិ​វេន​សវនាការ​សាលាដំបូង​រាជធានី​ភ្នំពេញ ក៏​មាន​អតីត​សកម្មជន​អ្នកគាំទ្រ​ប្រមាណ​ជិត​១០០​នាក់ ដែល​មក​ពី​តាម​បណ្តា​ខេត្តតាកែវ​ចំនួន​២១​នាក់ មក​ពី​ខេត្ត​ត្បូងឃ្មុំ​ចំនួន​១៥​នាក់ មក​ពី​ខេត្តកំពង់ស្ពឺ​ចំនួន​១១​នាក់ មក​ពី​ខេត្តកណ្តាល​ចំនួន​២០​នាក់ និង​មក​ពី​ខេត្តកំពត​មាន​ចំនួន​១៨ នាក់ ។

ហើយ​ក៏​មាន​អ្នក​សារព័ត៌មាន មន្ត្រី​អង្គការ​សង្គម​ស៊ី​វិល​ឃ្លាំមើល​សង្គម តំណាង​ស្ថានទូត មន្ត្រី​អង្គការ​សង្គម​ស៊ី​វិល​ចូល​សង្កេតការណ៍​ផង​ដែរ ។ នៅ​ជំវិញ​បរិវេណ​សាលាដំបូង ក៏​មាន​កម្លាំង​សមត្ថកិច្ច អាជ្ញាធរ​មូលដ្ឋាន​ខណ្ឌ​៧​មក​រា ដាក់​យាម​កាម​ការពារ​សន្តិសុខ និង​សណ្ដាប់ធ្នាប់ រហូត​ដល់​ចប់​សវនាការ ដោយ​ពុំ​កើត​មាន​បាតុភាព​អ្វី​គួ​ឲ្យ​កត់សម្គាល់​នោះ​ឡើយ ៕

ទំនាក់ទំនងការផ្សាយ៖ 077 949441 – 096 994 9441 – 071 223 1111

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.