កោះតៃវ៉ាន់ ចោទ ទីក្រុងប៉េកាំង ពីការបិទដែន អាកាស និងច្រកសមុទ្រ
ចេញផ្សាយថ្ងៃពុធ ៦កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦, ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ ២០២២
កោះតៃវ៉ាន់ ចោទ ទីក្រុងប៉េកាំង ពីការបិទដែន អាកាស និងច្រកសមុទ្រ
មន្ត្រីការពារជាតិរបស់កោះតៃវ៉ាន់បានចោទប្រកាន់ទីក្រុងប៉េកាំងថាកំពុងព្យាយាមរំលោភដែនទឹក និងដែនអាកាសរបស់កោះស្វ័យគ្រប់គ្រងមួយនេះ បន្ទាប់ពីប្រទេសចិនបានប្រកាសប្រតិបត្តិការសឹកដែលបានដាក់គោលដៅជាបន្តបន្ទាប់ក្នុងការឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាសហរដ្ឋអាមេរិកលោកស្រី Nancy Pelosi មកលកាន់ទីក្រុងតៃប៉ិ។ យោងតាមសារព័ត៌មាន The Guardian បានឲ្យដឹងថា ទីក្រុងតៃប៉ិបានចោទប្រកាន់ទីក្រុងប៉េកាំងថាបានរំលោភលើច្បាប់របស់អង្គការសហប្រជាជាតិជាមួយនឹងអ្វីដែលខ្លួនបានអះអាងថានឹងមានការបិទជាក់ស្តែងលំហអាកាស និងច្រក សមុទ្រកោះតៃវ៉ាន់។
ទំនាក់ទំនងការផ្សាយ៖ 077 949441 – 096 994 9441 – 071 223 1111