ខេត្តឧត្តរមានជ័យ៖ ជំនន់ទឹកភ្លៀង ក្នុងកម្រិត ៨០-១៣០ មម បានហូរកាត់ផ្លូវលំ តែមិនប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋទេ
ចេញផ្សាយថ្ងៃព្រហស្បតិ៍១៣កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦, ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ ២០២២
ជំនន់ទឹកភ្លៀង ក្នុងកម្រិត ៨០-១៣០ មម បានហូរកាត់ផ្លូវលំ តែមិនប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋទេ
(ខេត្តឧត្តរមានជ័យ) បរិមាណទឹកភ្លៀងដែលបានធ្លាក់ជាប់ៗគ្នារយៈពេល៣ថ្ងៃ នៅថ្ងៃទី៥-៧ ខែកញ្ញា ឆ្នាំ២០២២ ក្នុងកម្រិត ៨០-១៣០ មម បានបង្កឲ្យមានជំនន់ទឹកភ្លៀងហូរកាត់ផ្លូវលំ និងប៉ះពាល់ផ្ទះប្រជាពលរដ្ឋមួយចំនួនតូចតែពុំបង្កឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរនោះទេ ស្ថិតនៅភូមិសាស្រ្តស្រុកអន្លង់វែង និងស្រុកបន្ទាយអំពិល ។ បើសិនគ្មានភ្លៀងបន្តធ្លាក់ទឹកនឹងស្រកចុះមកជាស្ថានភាពធម្មតាវិញនាល្ងាចថ្ងៃនេះ។
ទំនាក់ទំនងការផ្សាយ៖ 077 949441 – 096 994 9441 – 071 223 1111