January 31, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

(ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ) គណៈប្រតិភូជាតិ និងអន្តរជាតិ ជាង១០០នាក់ អញ្ជើញទស្សនាប្រាសាទកោះកេរ និងរូបតំណាងព្រះស្កន្ទកុមារ

ចេញផ្សាយថ្ងៃសុក្រ១៤កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦, ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ ២០២២

(ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ) គណៈប្រតិភូជាតិ និងអន្តរជាតិ ជាង១០០នាក់ អញ្ជើញទស្សនាប្រាសាទកោះកេរ និងរូបតំណាងព្រះស្កន្ទកុមារ

ព្រះវិហារ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំកម្មវិធីដំណើរទស្សនកិច្ចជូនគណៈប្រតិភូអាស៊ាន ដៃគូសន្ទនា តំណាងអន្តររដ្ឋាភិ បាល មកពីអាមេរិក, នីហ្សេរីយ៉ា, អឺរ៉ុប និងអ្នកជំនាញមកពីអង្គការក្រៅរដ្ឋាភិបាល អង្គការយូណេស្កូភ្នំពេញ UNIDROIT, WCO, Antiquity Coalition, Blue Shield, Heritage of Peace និង ALPH ដែលបានអញ្ជើញមកចូលរួមកម្មវិធីសន្និសីទអន្តរជាតិ ស្ដីពីការការពារ និងទប់ស្កាត់ការជួញ ដូរសម្បត្តិវប្បធម៌ខុសច្បាប់៖ទស្សនៈពីអាស៊ាន ទៅទស្សនាអតីតរាជធានីបុរាណ តំបន់ប្រាសាទកោះកេរ ក្នុងគោលបំណងឲ្យតំណាងអន្តររដ្ឋាភិបាល មន្ត្រីជំនាញ សិក្ខាកាម និងអ្នកចូលរួមទាំងអស់ បានដឹងស្គាល់ពីប្រវត្តិសាស្ត្រដ៏យូរលង់នៃប្រាង្គប្រាសាទខ្មែរ យល់ពីព្រលឹងនៃប្រាសាទ និងភាពអស្ចារ្យប្លែកគ្នានៃប្រាសាទនីមួយៗ។ ពិសេសជាងនេះទៀត គឺបានឃើញពីសម្បត្តិវប្បធម៌ ដែលបានទទួលរងការបំផ្លិចបំផ្លាញនាសម័យសង្គ្រាម និងជាច្រើនទៀតត្រូវបានលួចយកទៅលក់នៅទីផ្សារងងឹត។

«អតីតរាជធានី បុរីលិង្គ ឬ ឆោគគ៌្យរ»ព្រះបាទជ័យវរ្ម័នទី៤ បានចាប់ផ្ដើមកសាងរាជធានីនៅកោះកេរនាឆ្នាំ៩២១ នៃគ្រឹស្តសករាជ ហើយបានគ្រង រាជ្យជាផ្លូវការពីឆ្នាំ៩២៨ ដល់ឆ្នាំ៩៤១ នៃគ្រឹស្ដសរាជ។ បន្ទាប់មកព្រះរាជបុត្រព្រះបាទហរសវរ្ម័នទី២ បានឡើងគ្រងរាជបន្តបានរយៈពេលខ្លី រហូតដល់ឆ្នាំ៩៤៤ នៃគ្រឹស្ដសករាជ។ ដែលរាជធានីរបស់ព្រះអង្គឈ្មោះ «លិង្គបុរ (បុរីលិង្គ) ជាភាសាសំស្ក្រឹត និង ឆោគគ៌្យរ ជាភាសាខ្មែរ» ដែលឈ្មោះបច្ចុប្បន្នគឺប្រាសាទកោះកេរ។

កាលពីពេលកន្លងទៅថ្មីៗនេះ តាមរយៈកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយសហរដ្ឋអាមេ រិក កម្ពុជាទទួលបាននូវរូបបដិមាដ៏មានតម្លៃ គឺព្រះគណេស (Ganesha) និងព្រះស្កន្ទគង់លើក្ងោក (Skanda on a peacock) ដែលចម្លាក់ទាំងពីរនេះ មាន នៅប្រាសាទកោះកេរ ដែលជារាជធានីនៃអាណាចក្រខ្មែរបុរាណពីឆ្នាំ៩២៨ ដល់ ៩៤៤ នៃគ.ស នឹងត្រូវបានបាត់បង់ដោយការលួចជីកគាស់ កកាយ និងនាំចេញទៅចរាចរជួញដូរដោយខុសច្បាប់ជាមួយសម្បត្តិវប្បធម៌ជាច្រើនផ្សេងទៀតក្នុងអំឡុងពេលសម័យសង្គ្រាម។

តាមរយៈសន្និសីទនេះ គឺជាឧទាហរណ៍មួយនៃកិច្ចសហ ប្រតិបត្តិការពហុភាគីសម្រាប់ការអំពាវនាវរួមគ្នា ដើម្បីសកម្ម ភាពប្រយុទ្ធប្រឆាំងនឹងការជួញដូរខុសច្បាប់ និងការពារសម្បត្តិវប្បធម៌ដែលជាមរតកសម្រាប់មនុស្សជំនាន់ក្រោយ ។ យើងត្រូវពង្រឹងកិច្ចខិតខំប្រឹងប្រែង ក្នុងការលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីផលប៉ះពាល់នៃការចរាចរ និងការជួញដូរខុសច្បាប់ ដើម្បីអាចធានាថា ប្រជាពល រដ្ឋនៃប្រទេសនីមួយៗ បាន ដឹងច្បាស់ពីសារសំខាន់នៃបេតិកភណ្ឌសម្រាប់សង្គមរបស់ខ្លួន និងការទទួលខុស ត្រូវរបស់ពួកគេក្នុងកិច្ចការពារសម្បត្តិវប្បធម៌។

យើងសង្ឃឹម និងជឿជាក់ថាប្រជាជាតិអាស៊ីអាគ្នេយ៍ អឺរ៉ុប ដៃគូសន្ទនា មន្ត្រីជំនាញ និងអង្គការអន្តររដ្ឋាភិបាលនឹងមិនព្រងើយកន្តើយ រួមសហការគ្នាក្នុងការបង្កើតយន្តការរួម ដើម្បីទប់ស្កាត់ការចរាចរជួញ ដូរសម្បត្តិវប្បធម៌ខុសច្បាប់ និងចាត់វិធានការផ្លូវច្បាប់ទាមទារ ឬស្នើសុំមកវិញឱ្យបាននូវសម្បត្តិវប្បធម៌នានាទៅកាន់ប្រទេសដើមវិញដោយសន្ដិវិធី៕

ប្រភព៖information.gov.kh

ទំនាក់ទំនងការផ្សាយ៖ 077 949441 – 096 994 9441 – 071 223 1111

 

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.