January 31, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

ម៉ូតូធំប្រមាណ២០០គ្រឿង ត្រូវបានគយឃាត់ត្រួតពិនិត្យ រកឃើញថាអត់មានពន្ធ ប្រមាណ៨០%។

ចេញផ្សាយថ្ងៃសៅរ៍ ១៣កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦, ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ ២០២២

ម៉ូតូធំប្រមាណ២០០គ្រឿង ត្រូវបានគយឃាត់ត្រួតពិនិត្យ រកឃើញថាអត់មានពន្ធ ប្រមាណ៨០%។
ភ្នំពេញ៖ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ នៅផ្លូវជាតិលេខ៦A ខណ្ឌជ្រោយចង្វា ភ្នំពេញកម្លាំងគយ និងរដ្ឋាករ រាជធានីភ្នំពេញ
បានឆ្មក់ចុះពិនិត្យអនុលោមភាព ម៉ូតូធំទំនើបៗជាច្រើន ដែលប្រមូលផ្ដុំគ្នា នៅខណ្ឌជ្រោយចង្វារ ភ្នំពេញ។
ជាការពិតណាស់នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះ មានយុវវ័យខ្មែរជាច្រើន បានកំពង់ពេញនិយមនិងងាកពីការប្រើប្រាស់ម៉ូតូធុនតូចទូទៅដោយបែរមកប្រើប្រាស់ម៉ូតូធន់ធំ យ៉ាងច្រើនគួរឲ្យកត់សម្គាល់។
ក្រុមយុវវ័យខ្មែរ ដែលខ្លះជាសិស្សថ្នាក់វិទ្យាល័យ ខ្លះជានិស្សិតសាកលវិទ្យាល័យ និង ខ្លះទៀត ជាអ្នកធ្វើការផង បានចាប់ផ្តើមពេញនិយមប្រើប្រាស់ម៉ូតូធំ ដោយសារការស្រឡាញ់ចូលចិត្ត និងចង់បានភាពឡូយឆាយទាន់សម័យដូចបណ្តាប្រទេសជឿនលឿននានានៅលើពិភពលោកផងដែរ។
យ៉ាងណាមិញ ដោយសារតែមានទំនោរខ្លាំងលើការជិះម៉ូតូធំ ពីសំណាក់យុវវ័យនេះហើយ បានជំរុញឲ្យទីផ្សារម៉ូតូធំ នៅកម្ពុជានាពេលបច្ចុប្បន្ននេះ មានការកើនឡើងយ៉ាងខ្លាំង។
ប៉ុន្តែថ្មីៗនេះលេចឮព័ត៌មានថា៖ មានម៉ូតូធំ ប្រមាណ២០០គ្រឿង ត្រូវបានគយឃាត់ត្រួតពិនិត្យ រកឃើញថាអត់មានពន្ធនាំចូលប្រមាណ៨០%។
ព័ត៌មានបឋម៖ Teamម៉ូតូធំ តម្លៃរ៉ាប់ម៉ឺនដុល្លារ របស់ក្រុម អ្នកស្រឡាញ់ម៉ូតូកែរឆ្នៃ ,តារាTik tokល្បីៗ និងតារាចម្រៀង ប្រមាណជាង២០០គ្រឿង ត្រូវបានគយរដ្ធាករស្ទាក់ឃាត់ត្រួតពិនិត្យរកឯកសារផ្សេងៗ និងពន្ធនាំចូល(កាតគ្រី)។
ក្រោយសមត្ថកិច្ចគយ ត្រួតពិនិត្យ ឃើញថា ម៉ូតូធន់ធំប្រមាណ៨០% ក្នុងចំណោមម៉ូតូប្រមាណ២០០គ្រឿង ជាម៉ូតូអត់ពន្ធ និងមួយចំនួនបង់ពន្ធ ទម្លាក់ឆ្នាំ។
ទំនាក់ទំនងការផ្សាយ៖ 077 949441 – 096 994 9441 – 071 223 1111

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.