បណ្ឌិត. សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានធ្វើការណែនាំដល់ប្រជាពលរដ្ឋ ត្រូវសិក្សាយល់ដឹងពីភូមិសាស្រ្តកម្ពុជា អោយបានច្បាស់លាស់
ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃសៅរ៍ ៩កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០។
ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ណែនាំដល់ប្រជាពលរដ្ឋ ត្រូវសិក្សាពីលក្ខណៈភូមិ សាស្រ្តកម្ពុជា អោយបានច្បាស់លាស់ជាមុនសិន ដើម្បីការពារកុំឲ្យមានការយល់ខុសលើកិច្ចខិតខំប្រឹងប្រែងរបស់ រាជរដ្ឋាភិបាល។
ថ្លែងនៅក្នុងពិធីកិច្ចពិភ្សាតុមូល ស្តីពី «ការប្រឈមមុខដាក់គ្នាខាងភូមិសាស្ត្រនយោបាយរវាងចិន និងសហរដ្ឋអាមេរិក» កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានណែនាំដល់ក្រុមជ្រុលនិយមដែលស្រលាញ់ជាតិ ត្រូវតែ សិក្សាពីភូមិសាស្រ្តប្រទេសកម្ពុជាឲ្យបានត្រឹមត្រូវជាមួយនឹងប្រទេសជិតខាង ជៀសវាងការគិតអគតិមកលើអ្នកដឹកនាំទៅវិញ។ ការលើកឡើងរបស់ប្រធានរាជបណ្ឌិត្យសភាបានធ្វើឡើងខណៈដែលជនជ្រុលនិយមមួយចំនួន ពុំបានដឹងពីលក្ខណៈភូមិច្បាស់លាស់ ហើយនាំគ្នាតវ៉ានិងរិះគន់មកលើរាជរដ្ឋាភិបាល ដែលកំពុងមាន កិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លំាងក្នុងការកសាងជាតិ ការពារបូជរណៈភាពទឹកដី សន្តិសុខជាតិ និងចំណងមិត្តភាពកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសជិតខាង។
សំឡេង៖ មានមនុស្សមួយក្រុមបានសុំខ្ញុំទៅមើលព្រំដែន ទៅមើលយ៉ាងមេចខ្ញុំសួរថាអាមេរិច កាំបិតជាមួយមិចស៊ីកូ តើប្រជាជនអាមេរិចកាំ ទៅសុំមើលការបិតដែរឬទេ តើគេបិតគឺបិតហើយ ហើយបើយើងទៅមានបញ្ហា បើមិនថារាជរដ្ឋាភិបាលមិនការពារប្រជាជនខ្លួនឯង ដោយគេប្រាប់ថាបិតនៅតែទៅ ដូច្នោះយើងត្រូវមើលកន្លែងនឹង កុំស្នេហាជាតិទាំងអស់មានផែនទីកាន់ដៃ មានតែទង់ជាតិនិងដំបង ទៅណា បើអត់ដឹងអីផងនឹង ដូច្នោះត្រូវអានប្រវត្តិសាស្រ្ត អានសៀវភៅ មើលផែនទីឲ្យចេះ ខ្ញុំឃើញមានអ្នកខ្លះជេតាមហ្វេសប៊ុក ជេចុះ អ្នកឯងទទួលយកចុះ ប៉ុន្តែសម្រាប់ពួកខ្ញុំ គឺខ្ញុំធ្វើអីៗគឺសម្រាប់ប្រទេសនេះ ហើយធ្វើថ្ងៃនេះគឺដើម្បីផលប្រយោជន៍ជាតិយើងទាំងអស់គ្នា។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានចាត់ទុកថា ការស្វែងយល់ឲ្យបានច្រើន នូវទីតាំភូមិសាស្រ្តឲ្យបានច្បាស់លាស់ជាមុខសិន គឺដើម្បីមានភាពងាយស្រួល មិនចាញ់បោកអ្នកដែលមានគំនិតមិនល្អ ដែលតែងតែបំភ្លើស និងបំពុលសង្គមជាដើម៕