សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជានិងផលិត នាឡិកាដៃ ចំនួន ២៥ គ្រឿង សម្រាប់ផ្តល់ជូនជាវត្ថុអនុស្សាវរីយ៍ ដល់ប្រធានគណៈប្រតិភូ ដែលមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន២០២២ នៅសប្តាហ៍ក្រោយនេះ
ចេញផ្សាយថ្ងៃសុក្រ ១១កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦, ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២
សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជានិងផលិត នាឡិកាដៃ ចំនួន ២៥ គ្រឿង សម្រាប់ផ្តល់ជូនជាវត្ថុអនុស្សាវរីយ៍ ដល់ប្រធានគណៈប្រតិភូ ដែលមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន២០២២ នៅសប្តាហ៍ក្រោយនេះ។
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន ឆ្នាំ២០២២ បានថ្លែងឲ្យដឹងថា កម្ពុជាផលិត នាឡិកាដៃ ចំនួន ២៥ គ្រឿង សម្រាប់ផ្តល់ជូនជាវត្ថុអនុស្សាវរីយ៍ ដល់ប្រធានគណៈប្រតិភូ ដែលមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅសប្តាហ៍ក្រោយនេះ។នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់សម្តេច ហ៊ុន សែន បានឲ្យដឹងថា៖ «មុននេះខ្ញុំបាននិយាយថា កម្ពុជាបានផលិតនាឡិកាដៃចំនួន២៥គ្រឿង សម្រាប់ជាវត្ថុអនុស្សាវរីយ៍ជូនប្រធានគណៈប្រតិភូដែលអញ្ជើញមកចូលរួមប្រជុំកំពូលអាស៊ាននៅកម្ពុជា ឆ្នាំ២០២២»។
សម្តេចបន្តថា «នាឡិកានេះត្រូវបានរៀបចំផ្គុំឡើងដោយអ្នកបច្ចេកទេសខ្មែរសុទ្ធសាធ ដែលជាផ្នែកមួយនៃការរីកចំរើនខាងវិទ្យាសាស្រ្ត និងបច្ចេកទេសរបស់កម្ពុជា (ខ្មែរធ្វើបាន)»៕
ទំនាក់ទំនងការផ្សាយ៖ 077 949441 – 096 994 9441 – 071 223 1111