សំណេរសម្តេចតេជោ ហ៊ុន សែន ៖ អំពីការ អវត្តមានភរិយាលោក ក្នុងពិធីធំៗរយៈពេលកន្លងមកនិងការប្រជុំអាស៊ាននាពេលខាងមុខ
ចេញផ្សាយថ្ងៃអាទិត្យ ១៣កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦, ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២២
សម្តេចតេជោ ហ៊ុន សែន «ពិតជាមានការងឿងឆ្ងល់ច្រើនអំពីការ អវត្តមានភរិយាខ្ញុំក្នុងពិធីធំៗរយៈពេលកន្លងមកនិងការប្រជុំអាស៊ាននាពេលខាងមុខ។
ភរិយាខ្ញុំមានបញ្ហាសុខភាពទាក់ទងដល់ ឆ្អឹងខ្នងដែលគ្រូពេទ្យតម្រូវឲ្យគាត់មិន អាចអង្គុយយូរបាន។
ខ្ញុំសូមការអធ្យាស្រ័យពីលោកជំទាវភរិយា ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃប្រទេសនានាដែលនឹងអញ្ជើញមកកម្ពុជានាប៉ុន្មាន
ថ្ងៃខាងមុខដែលភរិយាខ្ញុំមិនអាចចេញ ទទួលបានដោយសារស្ថិតក្នុងរយៈពេលនៃការព្យាបាល៕»