សត្វកែះមួយក្បាលបានរួចផុតជីវិតពីកណ្តាប់ដៃព្រានព្រៃនិងបានជួយសង្គ្រោះទាន់ពេលវេលា។
ចេញផ្សាយថ្ងៃពុធ ១៥រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦, ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២
សត្វកែះមួយក្បាលបានរួចផុតជីវិតពីកណ្តាប់ដៃព្រានព្រៃនិងបានជួយសង្គ្រោះទាន់ពេលវេលា។
ខេត្តបាត់ដំបង ៖ មាន«សត្វកែះមួយក្បាលត្រូវបានជួយសង្គ្រោះនៅក្នុងខេត្តបាត់ដំបងកាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយមន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃភ្នំសំកុសនិងប្រជាពលរដ្ឋ ក្រោយពីត្រូវ បានជាប់អន្ទាក់ របស់ ព្រាន និងដេញចាប់ប្រផាប់ប្រភីងដោយក្រុមព្រានព្រៃ។
សត្វកែះនេះ បានថ្លស់ចង្កេះ របួសជើង និងសន្លប់ ក្រោយធ្លាក់ពីលើជ្រោះហើយក្រុមព្រានបានរត់គេចខ្លួនបាត់ស្រមោល។ ចំណែកសត្វកែះនេះកំពុងត្រូវបានថែរក្សា និងការពារដោយមន្ត្រីឧទ្យានុរក្ស»។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យនៃក្រសួងបរិស្ថានបានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ នេះថា៖ ក្រុមអ្នកជំនាញ ពេទ្យសត្វនៃអង្គការសម្ព័ន្ធមិត្ត សត្វព្រៃ Wildlife Alliance បាននិងកំពុងធ្វើដំណើរទៅជួយសង្គ្រោះសត្វកែះមួយក្បាលដែលរងរបួសនេះហើយ។