ព័ត៌មានបន្ថែម៖ សត្វកែះញីមួយក្បាលនោះបានជួយសង្គ្រោះជីវិតហើយតែដោយសាររងរបួសធ្ងន់បណ្តាលអោយរលូតកូន
ចេញផ្សាយថ្ងៃសៅរ៍ ៣កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦, ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២
ព័ត៌មានបន្ថែម៖ សត្វកែះញីមួយក្បាលនោះបានជួយសង្គ្រោះជីវិតហើយតែដោយសាររងរបួសធ្ងន់បណ្តាលអោយរលូតកូន។
«សត្វកែះញីមួយក្បាលដែលមន្ត្រីឧទ្យានុរក្សនិងប្រជាពលរដ្ឋក្នុងស្រុកសំឡូតបានជួយសង្គ្រោះពីអន្ទាក់របស់ព្រានព្រៃ ឥឡូវនេះបានរួចរស់ជីវិត និងស្ថិតក្រោមការតាមដានរបស់ ក្រុមជំនាញពេទ្យសត្វរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ក្រោយពីការជួយសង្គ្រោះ។ ប៉ុន្តែជាអុកល កូនក្នុងផ្ទៃរបស់សត្វកែះញីនេះបានរលូតស្លាប់បាត់បង់ជីវិត គួរឱ្យសោកស្តាយ។ រហូតមកដល់ល្ងាចថ្ងៃទី២២ នេះ សត្វកែះញីនេះអាចស៊ីចំណីបាន តិចតួច និងក្រុមពេទ្យសត្វបន្តតាមដានសុខភាព។ ក្រសួងបរិស្ថានសូមថ្លែងអំណរគុណចំពោះមន្ត្រីឧទ្យានុរក្ស និងប្រជាពលរដ្ឋដែលបាន សហការគ្នាជួយសង្គ្រោះសត្វកែះដ៏កម្រនេះ និងសូមថ្លែងអំណរគុណចំពោះក្រុមការងារសង្គ្រោះសត្វព្រៃចម្រុះ និងអ្នកជំនាញពេទ្យសត្វរបស់អង្គការ WA ដែលបានជួយសង្គ្រោះសត្វកែះញី មិនឱ្យស្លាប់បាត់បង់ជីវិតដោយសារតែរងរបួស និងរលូតកូន។
ប្រភព៖ ក្រសួងបរិស្ថាន-Ministry Of Environment