January 31, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

បន្ទាប់ពីទទួលបានបទបញ្ជាបន្ទាន់ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន​ សែន សត្វក្ងោកចំនួន ២០ក្បាលត្រូវបានដឹកជញ្ជូនទៅម្ចាស់ដើមវិញហើយ

ចេញផ្សាយថ្ងៃអង្គារ៍ ៩កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦, ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣។

បន្ទាប់ពីទទួលបាននូវបទបញ្ជាបន្ទាន់ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន​ សែន ថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, រដ្ឋបាលព្រៃឈើបានចាត់វិធានការភ្លាមៗ ចាប់យកសត្វក្ងោកចំនួន ២០ក្បាលទៅជូនម្ចាស់ដើមវិញ

BREAKING: ក្រោយបទបញ្ជាសម្តេចតេជោ ហ៊ុន សែន, មន្ត្រីរដ្ឋបាលព្រៃឈើ បានចាប់សត្វក្ងោកទាំង២០ក្បាល ពីសួនសត្វភ្នំតាម៉ៅ ខេត្តតាកែវ ដឹកយកទៅប្រគល់ជូនម្ចាស់ដើមវិញ នៅស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង។

ស្តាប់ប្រសាសន៍សម្តេចតេជោ៖https://fb.watch/iZoVwf8ivV/

(ភ្នំពេញ)៖ បន្ទាប់ពីទទួលបាននូវបទបញ្ជាបន្ទាន់ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, រដ្ឋបាលព្រៃឈើ បានចាត់វិធានការភ្លាមៗ ចាប់យកសត្វក្ងោកចំនួន ២០ក្បាល ដែលកំពុងថែរក្សាទុកនៅសួនសត្វភ្នំតាម៉ៅ ខេត្តតាកែវ ដើម្បីដឹកទៅជូនម្ចាស់ក្ងោកដើ​មវិញ នៅស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង។ នេះបើតាមការបញ្ជាក់ពីលោក កែវ អូម៉ាលីស្ស ប្រធានរដ្ឋបាលព្រៃឈើ ប្រាប់បណ្តាញអ្នកព័ត៌មាន មុននេះបន្តិចនៅថ្ងៃទី២៨ ខែកុម្ភៈ​​ ឆ្នាំ២០២៣។

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.