January 30, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

ទម្នាស់ពាក្យសំដីក្លាយជាហិ..ង្សាចៅសង្កាត់រងស្រវឹងស្រាទាញកែវគប់តា បណ្តាលអោយបែកក្បាលហូរឈា..មស្រោចពេញមុខ

ទម្នាស់ពាក្យសំដីក្លាយជាហិ..ង្សាចៅសង្កាត់រងស្រវឹងស្រាទាញកែវគប់តា បណ្តាលអោយបែកក្បាលហូរឈា..មស្រោចពេញមុខ។
ខេត្តមណ្ឌលគិរី÷ ចរិតហិ..ង្សារបស់មន្ត្រីរាជការក្នុងតួនាទីជាចៅសង្កាត់រង នៃសង្កាត់រមនា បានប្រើអំពើហិង្សាដោយទាញកែវស្រាគប់ទៅលើបុរសចំណាស់ម្នាក់ដែលជាជនជាតិព្នងរួមតុផឹកស៊ីបណ្ដាលឲ្យបែកក្បាលរងរបួសធ្ងន់ នៅវេលាម៉ោង៨ និង៣០នាទីយប់ថ្ងៃទី១៣ ខែ ឧសភា ឆ្នាំ២០២៣ នៅភូមិពូត្រុំក្រុម១ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
យ៉ាងណាមិញ បន្ទាប់ពី លោក ហួរ ណារិន (ចៅសង្កាត់រង) ប្រើហិ..ង្សា បណ្តាលអោយមានអ្នករងរបួសធ្ងន់ យ៉ាងណាក៏ដោយមហាជនមិនឃើញមានអាជ្ញាធរ ឬសមត្ថកិច្ចណាមានចំណាត់ការផ្លូវច្បាប់លើជនបង្កររូបនោះដែរ។
បើតាមប្រភពព័ត៌មានបានឱ្យដឹងថា នៅវេលាម៉ោង៨ និង៣០នាទីយប់ថ្ងៃទី១៣ ខែ ឧសភា ឆ្នាំ២០២៣ មានកម្មវិធីផឹកស៊ីមួយបានរៀបចំឡើង នៅចំណុចផ្ទះឈ្មោះ មើក ងឿន ស្ថិតនៅភូមិពូត្រុំក្រុម១ សង្កាត់រមនា ក្រុងសែន មនោរម្យ ខេត្តមណ្ឌលគិរី។ កម្មវិធីផឹកស៊ីសប្បាយដែលមានការចូលរួមពីលោកចៅសង្កាត់រងនៃសង្កាត់រមនា ហាក់ដូចជាប្រព្រឹត្តទៅយ៉ាងរីករាយប៉ុន្តែស្រាប់តែមានទំនាស់ពាក្យសម្ដីរវាងអ្នកចូលរួមក្នុងកម្មវិធីនិងបុរសតួនាទីជាចៅសង្កាត់រងបានផ្ទុះឡើង។
របាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា ទំនាស់ពាក្យសម្ដីតឹងសរសៃក នៅកម្មវិធីផឹកស៊ីបានកើតឡើងរវាងលោកចៅសង្កាត់រងនិងបុរសចំណាស់ម្នាក់ដែលជាជនជាតិព្នង ដែលធ្វើឲ្យលោក ហួរ ណារិន នៅសង្កាត់រងសង្កាត់រមនា ទាញកែវស្រាគប់ទៅ លើឈ្មោះជ្រាង ណើប ភេទ ប្រុស អាយុ ៦៣ ឆ្នាំបណ្ដាលឱ្យរងរបួសក្បាលហូរឈា..មស្រោចពេញមុខ។ របាយការណ៍សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះជ្រាង ណើប ភេទប្រុសអាយុ ៦៣ ឆ្នាំ ជនជាតិ ព្នង មុខរបរមន្ត្រីចូលនិវត្ត៍មានទីលំនៅ ភូមិស្វាយចេក សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្ត មណ្ឌលគិរី ។
រីឯជនបង្កឈ្មោះ ហួរ ណារិន ភេទ ប្រុស អាយុ ៤៣ឆ្នាំ ជនជាតិ ព្នង មុខរបរ ចៅសង្កាត់រងរមនា មានទីលំនៅភូមិពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
ប្រភពបានឱ្យដឹងថា ករណីអំពើហិ..ង្សានេះកើតឡើងដោយសារតែទំនាស់ពាក្យសម្ដីពេលផឹកស៊ីស្រវឹង។ បើទោះជាជនរងគ្រោះរងរបួសធ្ងន់យ៉ាងណាក៏ដោយ ក៏សមត្ថកិច្ចមិនចាប់ខ្លួនលោកហួរ ណារិនបញ្ជូនទៅចាត់ការតាមច្បាប់នោះដែរ។ តើមូលហេតុអ្វីបានជាអាជ្ញាធរមានសមត្ថកិច្ចមិនចាត់វិធានការចំពោះករណីហិង្សានេះ ឬមួយខ្លាចអំណាចលោកហួរ ណារិនចៅ សង្កាត់រងរមនានោះ ។
យ៉ាងណាក៏ដោយគេសង្ឃឹមថាសមត្ថកិច្ចផ្សេងទៀតនៅខេត្តមណ្ឌលគីរីជួយរកយុត្តិធម៌ដល់ជនរងគ្រោះផង៕
ចេញផ្សាយថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.