January 30, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យជប៉ុនបន្តជួយហ្វឹងហាត់កីឡាយូដូ ដល់កីឡាករ កីឡាករិនីកម្ពុជា តទៅទៀត

សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យជប៉ុនបន្តជួយហ្វឹងហាត់កីឡាយូដូ ដល់កីឡាករ កីឡាករិនីកម្ពុជា តទៅទៀត

 

ភ្នំពេញ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣

 

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានស្នើឯកឧត្តម Gotaro Ogawa ប្រធានក្រុមគាំទ្រយូដូកម្ពុជា និង លោកគ្រូ អ្នកគ្រូយូដូ បន្តជួយហ្វឹកហាត់ដល់កីឡាករ កីឡាករិនីកម្ពុជា តទៅទៀត ព្រោះថា បេសកកម្មកម្ពុជា មិនបញ្ចប់ត្រឹមស៊ីហ្គេមនេះទេ គឺត្រូវទៅចូលរួមការប្រកួតដទៃទៀត។

នេះបើតាមការឱ្យដឹងរបស់ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោ បន្ទាប់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យឯកឧត្តម Gotaro Ogawa ប្រធានក្រុមគាំទ្រយូដូកម្ពុជា និងជាអតីតឯកអគ្គរាជទូតជប៉ុន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣នៅវិមានសន្តិភាព។ ក្នុងជំនួបនោះ ឯកឧត្តម Ogawa បានសម្ដែងនូវការគោរពអបអរសាទរជូនដល់សម្ដេចតេជោ ដែលបានរៀបចំស៊ីហ្គេមបានយ៉ាងជោគជ័យត្រចះត្រចង់។

ឯកឧត្ដមបានគោរពរាយការណ៍ជូនសម្ដេចតេជោថា កីឡាករ កីឡាការិនីកម្ពុជា មានការតស៊ូ និងព្យាយាមខ្លាំងណាស់ នៅពេលដែលពួកគាត់ទៅហ្វឹកហាត់នៅប្រទេសជប៉ុន។ គ្រូបង្វឹកកីឡាករ កីឡាករិនីកម្ពុជា មានការគោរព និងភ្ញាក់ផ្អើលយ៉ាងខ្លាំង។ឯកឧត្តម Ogawa មានប្រសាសន៍បន្ថែមថា កីឡាករ កីឡាការិនីកម្ពុជា គឺមានសក្ដានុពល និងមានទេពកោសល្យលើវិស័យ យូដូណាស់ ក្នុងន័យនេះឯកឧត្តម Ogawa បានគោរពស្នើសុំការគាំទ្រពីសម្ដេចតេជោ ក្នុងការបន្តជួយបង្វឹកកីឡាករ កីឡាការិនីកម្ពុជា បន្តទៅទៀត។

ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណជូនចំពោះឯកឧត្តម Ogawa លោកគ្រូ អ្នកគ្រូ និងប្រជាជនជប៉ុន ដែលបានជួយគាំទ្រ និងហ្វឹកហាត់កីឡាករ កីឡាករិនីកម្ពុជា រហូតទទួលបានមេដាយ ដែលពីមុនមកមិនដែលទទួលមេដាយបែបនេះ។ សម្ដេចតេជោ បានស្នើសុំឱ្យឯកឧត្តម Ogawa និង លោកគ្រូ អ្នគ្រូ យូដូ បន្តជួយហ្វឹងហាត់កីឡាករ កីឡាករិនីកម្ពុជា តទៅទៀត ព្រោះថា បេសកកម្មកម្ពុជា មិនបញ្ចប់ត្រឹមស៊ីហ្គេមនេះទេ គឺត្រូវទៅចូលរួមការប្រកួតដទៃទៀត។ ម្យ៉ាងទៀត កីឡានាំមកនូវសុខភាពល្អ និងជាស្ពានផ្សាភ្ជាប់នូវទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ពិសេសរវាងយុវជន និងយុវជន៕

ប្រភព៖information.gov.kh

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.