January 31, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

គ្លីនិកព្យាបាលជំងឺ ប៉ ខាង ដាក់សេរ៉ូមអ្នកជំងឺជនជាតិកូរ៉េម្នាក់ស្លាប់មិនទទួលខុសត្រូវរុំសពបោះចោល

គ្លីនិកព្យាបាលជំងឺ ប៉ ខាង ដាក់សេរ៉ូមអ្នកជំងឺជនជាតិកូរ៉េម្នាក់ស្លាប់មិនទទួលខុសត្រូវរុំសពបោះចោល

ចេញផ្សាយថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣

ខេត្តកណ្តាល៖ កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ ប្រជាពលរដ្ឋបានប្រទះឃើញ សាកសពនារីម្នាក់ មិនស្គាល់អត្តសញ្ញាណ ត្រូវបានគេរុំកន្ទេលយកមកផ្លុងចោលនៅរណ្តៅដីជីកដាក់លូ នៅក្នុងបូរីកាងម៉េង​ ស្ថិតនៅភូមិឆ្មាពួន ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល​។

ដោយមានការចង្អុលបង្ហាញពីឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿង អគ្គស្នងការនគរបាលជាតិ, ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជាឲ្យបើកការស្រាវជ្រាវ និងបង្ក្រាបដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំកម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដោយដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកណ្ដាល​  និងស្នងការដ្ឋាននគររាជធានីភ្នំពេញ​ ធ្វេីការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ​បានចំនួន ២នាក់​ ដែលជាម្ចាស់​គ្លីនិកពិគ្រោះជំងឺ ប៉​ ខាង​ ដូចខាងក្រោម៖

*ទី១៖ ឈ្មោះ LAI WENSHAO ភេទប្រុស​ អាយុ៣០ឆ្នាំ​ ជាប្តី

*ទី២៖ ឈ្មោះ​ CAI HUIJUAN ភេទ​ ស្រី​ អាយុ៣៩ឆ្នាំ​ ជាប្រពន្ធ។ សាកសពជនរងគ្រោះមានឈ្មោះ BYIN A YEON ភេទស្រី ជនជាតិកូរ៉េ។

ជនសង្ស័យទាំងពីរនាក់ប្ដីប្រពន្ធបានសារភាពថា​ កាលពីថ្ងៃទី ៤ ខែ មិថុនា ឆ្នាំ២០២៣ វេលាម៉ោង១៧៖៥៤នាទី ស្ត្រីរងគ្រោះ ជាជនជាតិកូរ៉េនោះបានចូលមកសម្រាកព្យាបាលនៅគ្លីនិករបស់ខ្លួនដោយចាក់សារ៉ូម ប្រភេទ SHENG LI YAN SHUI អស់ចំនួន២ប្លោក ស្រាប់តែធ្វើអោយជនរងគ្រោះប្រកាច់ស្លាប់នៅក្នុងគ្លីនិករបស់ពួកគេតែម្ដង។

ឃើញដូច្នេះជនសង្ស័យដែលជាម្ចាស់គ្លីនិក ក៏បានរៀបចំយកសាកសពជនរងគ្រោះរុំកន្ទេល ពណ៌ក្រហម នឹងចងខ្សែ ដឹកសពជនរងគ្រោះ តាមមធ្យោបាយរថយន្តម៉ាក Prius ពណ៌ខៀវ ផលិតឆ្នាំ2007 ពាក់ស្លាកលេ ភ្នំពេញ2BR-9717 ចេញពីគ្លីនិករបស់ខ្លួនដែលមានអាស័យដ្ឋាននៅ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង  រាជធានីភ្នំពេញ ឆ្ពោះទៅព្រែកហូរ ផ្លូវជាតិលេខ២ ចុះតាមខ្លោងទ្វារ បុរី កាំងម៉េង ទៅទម្លាក់ចោលក្បែរមាត់លូ ស្ថិតនៅភូមិឆ្មាពួន ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្ដកណ្ដាល។

បច្ចុប្បន្ននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានកសាងសំណុំរឿង បញ្ជូនជនសង្ស័យទាំងពីរនាក់ ខាងលើទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.