ឃាត់ខ្លួនជនសង្ស័យបុរសជនជាតិវៀតណាមចំនួន ១៤ នាក់ករណីហឹង្សាចេតនាមានស្ថានទម្ងន់
ឃាត់ខ្លួនជនសង្ស័យបុរសជនជាតិវៀតណាមចំនួន ១៤ នាក់ករណីហឹង្សាចេតនាមានស្ថានទម្ងន់
ចេញផ្សាយ:ថ្ងែទី២០ ខែមិថុនា ឆ្នាំ២០២៣
ខេត្តស្វាយរៀង ៖ កាលពីថ្ងៃទី២០ ខែ មិថុនា ឆ្នាំ២២០២៣ វេលាម៉ោង ០៨:៣០ នាទី ដោយមានការសម្របសម្រួលពីលោក ដូរ៉ា អង្គប្រទាន ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តស្វាយរៀង និង លោក ឧ.ត្រី កុយ សុភាព ស្នងការរងទទួលផែនព្រហ្មទណ្ឌ បានដឹកនាំកម្លាំងជំនាញព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង កម្លាំងអធិការដ្ឋាននគរបាលស្រុកចន្រ្ទា និង ប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោង បានចុះធ្វើការឆែកឆេរ នៅត្រង់ចំណុច វីឡាលេខ 03 Y04 នៅក្នុងបរិវេណកាស៊ីណូ (សៀងហៃរីសត) ស្ថិតនៅភូមិចេក ឃុំសំរោង ស្រុកចន្រ្ទា ខេត្តស្វាយរៀង ដែលជាប់ទាក់ទិនក្នុង ករណីហឹង្សាចេតនា មានស្ថានទម្ងន់ កាលពីថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ២០២៣ វេលាម៉ោង២២:៣០នាទី ឃាត់ខ្លួនជនសង្ស័យចំនួន ១៤ នាក់ (ប្រុស) ជនជាតិវៀតណាម។
ដកហូតវត្ថុតាងរួមមាន៖អាវុធខ្លី០៣ដើម, កាំបិតផ្គាក០១ចំនួន, កាំបិតខ្លី០៣, ទូដែកចំនួន០៣ (គ្មានសម្ភារះ), កាបូបស្ពាយចំហៀងចំនួន០១។