January 31, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

ល្បែងបញ្ជល់មាន់ដុះស្លែខុសច្បាប់កាស៊ីណូ អូរនាង និងមានពលរដ្ឋខ្មែរ ចូលលេងយ៉ាងពេញបន្ទុក។

ល្បែងបញ្ជល់មាន់ដុះស្លែខុសច្បាប់កាស៊ីណូ អូរនាង និងមានពលរដ្ឋខ្មែរ ចូលលេងយ៉ាងពេញបន្ទុក។

ចេញផ្សាយថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣។

លោក អ៊ំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោក សិទ្ធិ ឡោះ ស្នងការខេត្តបន្ទាយមានជ័យ មិនគួរណា

បណ្តោយឲ្យម្ចាស់កាស៊ីណូ អូរនាង (លោក ប៉េង តឹក) បើកល្បែងលេងបញ្ជល់មាន់ដុះស្លែឲ្យពលរដ្ឋខ្មែរ ចូលលេងយ៉ាងពេញបន្ទុក ហ៊ានប្រឆាំងនិងបទបញ្ជារបស់ប្រមុខដឹកនាំប្រទេសទៅវិញ។

បន្ទាយមានជ័យ៖ 13/07/2023 ,ប្រភពពីប្រជាពលរដ្ឋនៅ ភូមិទួលពង្រ, សង្កាត់អូរឬស្សី, ក្រុងប៉ោយប៉ែត, ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា៖ បច្ចុប្បន្ននេះម្ចាស់កាស៊ីណូអូរនាង (លោក ប៉េង តឹក) បានជួលអោយឈ្មួញបើកល្បែងអោយពលរដ្ឋខ្មែរចូលលេងល្បែងបញ្ជល់មាន់ និងល្បែង អាប៉ោង យ៉ាងពេញបន្ទុកដោយគ្មានញញើតអ្វីទាំងអស់ ប្រហែលជា គេអាងមានខ្នងបង្អែកដ៍រឹងមាំហើយមើលទៅ។ មន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចនគរបាលនៅសង្កាត់អូរឬស្សី ក៍ដូចជាមន្ត្រីអាជ្ញារធរ និងសមត្ថកិច្ចក្រុងប៉ោយប៉ែតមិនហ៊ានប៉ះពាល់ថៅកែ ប៉េង តឹក ដែលជួលកន្លែងអោយឈ្មួញបើកល្បែបញ្ជល់មាន់ និង អាប៉ោង នៅក្នុងកាស៊ីណូ អូរនាងនោះទេ។

សូម្បីតែលោកអ៊ំ រាត្រីអភិបាលខេត្តបន្ទាយមានជ័យ និងលោក សិទ្ធិ ឡោះស្នងការខេត្តបន្ទាយមានជ័យ ក៍បណ្តោយ អោយម្ចាស់កាស៊ីណូអូរនាងធ្វើអ្វីៗតាមអំពើរចិត្ត ដែរ។ បើតាមការអះអាងពីអ្នកធ្លាប់ចូលទៅដល់សង្វៀនបញ្ជល់មាន់និងល្បែងអាប៉ោង ក្នុងកាស៊ីណូអូរនាងនោះ សុទ្ធតែពលរដ្ឋខ្មែរចូលលេងគឺគ្មានជនបរទេសចូលលេងទេ ដោយក្នុងថ្ងៃពុធ និង ថ្ងៃអាទិត្យ មេល្បែងប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់។

ជាក់ស្ដែងពលរដ្ឋខ្មែរមកពីគ្រប់ទិសទី សម្រុកចូលលេងល្បែងក្នុងកាស៊ីណូអូរនាង យ៉ាងគគ្រឹកគគ្រេងដោយមិនខ្លាចជម្ងឺឆ្លងរាលដាលនោះទេ ហើយមានអ្នកចាញ់ល្បែងឈានទៅដល់ប្រចាំទ្រព្យសម្បត្តិផ្សេងៗទៀតផង ,ចំណែកអ្នកឈ្នះស្រែកទ្រហឹងអឺងកងមិនខ្វល់អ្វីទាំងអស់។

ប្រភពខ្លះទៀតបានបង្ហើបឲ្យដឹងថា៖ មានមន្ត្រីធំៗនិងសមត្ថកិច្ចក្នុងខេត្តបន្ទាយមានជ័យ ទទួលផលប្រយោជន៍ពីម្ចាស់កាស៊ីណូអូរនាង ទើបអ្វីៗអាចប្រព្រឹត្តទៅយ៉ាងរលូន។ ប្រជាពលរដ្ឋបានអំពាវនាវឲ្យថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និង នាយឧត្តមសេនីយន៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិចាត់វិធានការទប់ស្កាត់ភាពមិនប្រក្រតីក្នុងកាស៊ីណូអូរនាងជាបន្ទាន់ដើម្បីកុំឲ្យម្ចាស់កាស៊ីណូនោះបំពានច្បាប់តាមអំពើចិត្ត។ មានការរិះគន់ចំៗថាលោក អុំ រាត្រីអភិបាលខេត្តបន្ទាយមានជ័យ និង លោក សិទ្ធិ ឡោះ ស្នងការខេត្តបន្ទាយមានជ័យមិនយកចិត្តទុកដាក់ បង្ក្រាបល្បែងស៊ីសងដើម្បីពង្រឹង សន្តិសុខសង្គមឲ្យស្របតាមគោលនយោបាយ ភូមិ ឃុំ មានសុវត្តិភាពទាំង 9 ចំណុចនោះឡើយ។

ដូចសេចក្តីរាយការខាងលើសូម លោក អភិបាល និង លោក ស្នងការខេត្ត មេត្តាចាត់វិធានការចុះបង្រ្កាបបនល្បែងស៊ីសងខុសច្បាប់ខាងលើនេះផងទាន…!។

ដើម្បីឱ្យស្របទៅតាមគោលនយោបាយភូមិឃុំមានសុវត្ថភាពទាំង៩ចំណុច របស់ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលយើងសព្វថ្ងៃ។

១-គ្មានសកម្មភាពលួចឆក់ប្លន់គ្រប់ប្រភេទ

២-គ្មានការផលិតការចែកចាយនិងប្រើប្រាស់គ្រឿងញៀនខុសច្បាប់

៣-គ្មានអំពើអាណាចារ្យ ជួញដូរស្ត្រីនិងកុមារ និង អំពើហឹង្សាក្នុងគ្រួសារ

៤- គ្មានក្មេងទំនើង។

៥- គ្មានការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ការប្រើប្រាស់អាវុធខុសច្បាប់និងបទល្មើសគ្រប់ប្រភេទ។

៦- គ្មានគ្រោះថ្នាក់ចរាចរណ៍។

៧- គ្មានគ្រោះថ្នាក់ដោយគ្រាប់យុទ្ធភណ័្ឌមិនទាន់ផ្ទុះ។

៨- មានវិធានការទប់ស្ដាតគ្រប់ប្រភេទនិងការឆ្លើយតបចំពោះគ្រោះមហន្ដរាយប្រកបដោយប្រសិទ្ធិភាព។

៩- គ្មានកុងត្រូលត្រួតពិនិត្យដោយខុសច្បាប់។

សូមរំលឹកថា កាលពីថ្ងៃទី ១៧ ខែ កញ្ញាឆ្នាំ ២០២២ កន្លងទៅថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចេញ បទបញ្ជា ដាច់ណាត់មួយឱ្យអភិបាលរាជធានីទាំង ២៥ ខេត្តក្រុងត្រូវបិទ ទីតាំងបន់ល្បែងស៊ីសង គ្រប់ប្រភេទទាំងអស់ឲ្យខានតែបាន សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ថា អាជ្ញាធរ ស្រុក ក្រុង ខេត្ត ណាដែលមិនទប់ស្កាត់និងបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នងមូលដ្ឋានរបស់ខ្លួនទេ! អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ ត្រូវប្រឈមនិងបាត់បង់តំណែងទៀតផង។

អង្គភាពយើងខ្ញុំ រិះគន់ក្នុងន័យស្ថាបនា និងសហការរីករាយរង់ចាំចំណាត់ការ និងការបកស្រាយពាក់ព័ន្ធជុំវិញបញ្ហាខាងលើរៀងរាល់ម៉ោងធ្វើការ។

(ទូរស័ព្ទ (071 223 1111) សូមអរគុណ!)

 

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.