January 31, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

សាលាអន្តរជាតិវេស្ទលែនដ៍ សាខាក្រុងតាខ្មៅ បើកដំណើរការកម្មវិធីកាត់ខ្សែបូ ពិព័រណ៌អប់រំវិទ្យាសាស្ត្រលើកទី៧

សាលាអន្តរជាតិវេស្ទលែនដ៍ សាខាក្រុងតាខ្មៅ បើកដំណើរការកម្មវិធីកាត់ខ្សែបូ ពិព័រណ៌អប់រំវិទ្យាសាស្ត្រលើកទី៧

ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្ដាល តំណាងឯកឧត្តម គង់  សោភ័ណ្ឌ អភិបាលខេត្ត បានអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីកាត់ខ្សែបូ ពិព័រណ៌អប់រំវិទ្យាសាស្ត្រលើកទី៧ នៅសាលាអន្តរជាតិវេស្ទលែនដ៍ សាខាក្រុងតាខ្មៅ។

លោក ថន សុកលីម នាយកសាលាអន្តរជាតិវេស្ទលែនដ៍ បានអោយដឹងថា៖ សាលាអន្តរជាតិវេស្ទលែនដ៍គឺជាគ្រឹះស្ថានចំណេះទូទៅឯកជនដែលត្រូវបានទទួលស្គាល់ជាផ្លូវការតាមប្រកាសក សួងអប់រំយុវជន និងកីឡាលេខ ២១៧២ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១១ ។សាលាអន្តរជាតិវេសួលែនដ៍ ចាប់ផ្ដើមធ្វើការសាងសង់អគារទី១ នៅថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០០៩។ សាលាអន្តរជាតិវេស្ទលែនដ៍ បានបើកដំណើរការថ្នាក់ភាសា ភាសាអង់គ្លេសទូទៅនៅដើមឆ្នាំ ២០១០ ដោយមានជាង ៣០បន្ទប់ ។ បន្ទាប់មកនៅឆ្នាំសិក្សា ២០១៣ – ២០១៤ សាលា ចាប់ផ្តើម ដំណើរការថ្នាក់ចំណេះទូទៅខ្មែរនៅអគារទី១ ។

ដោយមានការគាំទ្រ និងមានជំនឿជឿជាក់លើគុណភាពអប់រំនៅ សាលាអន្តរជាតិ វេស្ឋលែនដ៍ អាណាព្យាបាលសិស្សបានមកធ្វើការចុះឈ្មោះឱ្យបុត្រធីតាចូលរៀនយ៉ាងច្រើនហួសពីការរំពឹងទុក។ ឆ្លើយតបទៅនឹង កំណើនសិស្សយ៉ាងគំហុកនេះ គណៈគ្រប់គ្រងសាលាក៏សម្រេចសាងសង់អគារទី២បន្ថែមទៀតនៅផ្លូវជាតិ ២១A ក្រុងតាខ្មៅ ដែលមានជាង៣០បន្ទប់នៅឆ្នាំ ២០១៦ ។ អគារទី២នេះដាក់ឱ្យដំណើរការក្នុងឆ្នាំសិក្សា ២០១៧-២០១៨ ។សាលាអន្តរជាតិសូលែនដ៍មានកម្មវិធីសិក្សាធំៗចំនួន៣ដែលកំពុដំណើរការ នាពេល បច្ចុប្បន្នគឺ៖

កម្មវិធីសិក្សាចំណេះទូទៅខ្មែរពីថ្នាក់មត្តេយ្យ កម្មវិធីសិក្សាចំណេះទូទៅអន្តរជាតិ (IK-12) ដល់ថ្នាក់ទី១២ (ស្របតាមកម្មវិធីសិក្សាក្រសួងអប់រំ យុវជន និងកីឡា) ) (កម្មវិធីសិក្សារបស់រាជរដ្ឋាភិបាលអូស្ត្រាលី) កម្មវិធីសិក្សាភាសាអង់គ្លេសទូទៅ (ពេញម៉ោង និងក្រៅម៉ោងពីថ្នាក់មត្តេយ្យ ដល់មនុស្សពេញវ័យ)។

លោកនាយកសាលាបានបញ្ជាក់បន្ថែមទៀតថា៖ ដើម្បីចូលរួមចំណែកធ្វើកំណែទម្រង់ប្រព័ន្ធអប់រំស៊ីជំរៅក្នុងការពង្រឹងគុណភាពអប់រំថ្នាក់មធ្យមសិក្សា សាលាអន្តរជាតិ វេស្ទលែនដ៍បានពង្រឹងលើការធ្វើតេស្តសិស្សយ៉ាងតឹងរឹងឈរលើគោលការណ៍ យុត្តិធម៍ តម្លាភាព និងលទ្ធផលអាចទទួលយកបាន ដោយផ្អែកលើពាក្យស្លោករបស់ក្រសួងអប់រំ យុវជន និងកីឡាមួយឃ្លា “អ្នកចេះ គឺជាប់ និងបានរៀបចំកម្មវិធីសិក្សាផ្សារភ្ជាប់ ទ្រឹស្តី ទៅនឹងការអនុវត្តជាក់ស្តែង រួមមានការធ្វើពិសោធន៍វិទ្យាសាស្ត្រមុខវិជ្ជា ជីវវិទ្យា រូបវិទ្យា និងគីមីវិទ្យា នៅក្នុងថ្នាក់រៀនដោយផ្ទាល់ ។

លោកជំទាវ ហ៊ុន កុសនី អភិបាលរកខេត្តកណ្ដាល បានសម្ដែងនូវមនោសញ្ចេតនាអបអរស្វាគមន៏យ៉ាងកក់ក្តៅបំផុតចំពោះសាលាដែលបានរៀបចំកម្មវិធីពិពណ៌អប់រំវិទ្យាសាស្រ្ដរបស់សិស្សដ៏មានសារៈសំខាន់នាឱកាសនេះ ស្របពេលដែលប្រជាជនកម្ពុជា ក៏ដូចជាយុវជន និងកុមារកម្ពុជាទាំងអស់កំពុងបានរស់ នៅក្នុង សេចក្តីសុខក្សេមក្សាន្ត មានការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមដំបូលសន្តិភាពដែលបានមកពីការបូជាកម្លាំងកាយ ចិត្ត រួមនឹងយកជីវិតធ្វើជាដើមទុនរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន របស់យើងដើម្បីប្តូរមកជូនប្រជាជនកម្ពុជាយើងនូវក្តីសុខ និងការអភិវឌ្ឍដូចសព្វថ្ងៃនេះ។ ក្នុងចំណោមការអភិវឌ្ឍ ជាច្រើនរាប់មិនអស់នេះ ក្នុងនោះវិស័យអប់រំ យុវជន និងកីឡា ក៏ជាវិស័យអទិភាព និងលេចធ្លោមួយ និងមានសារៈសំខាន់ បំផុតដែលរាជរដ្ឋាភិបាលបានដាក់ជាវិស័យអទិភាព និងបានប្ដូរមកជាវិស័យនាំមុខក្នុងយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាលដែលដឹកនាំដោយគុណបក្សប្រជាជនកម្ពុជាចំនួន ២អាណត្តិមកហើយ និងអាណត្តិបន្តទៀតគឺមនុស្សនៅតែនាំមុខបន្ត បន្ទាប់មកគឺ ផ្លូវ ទឹក ភ្លើង ។

លោកជំទាវអភិបាលរងខេត្តកណ្ដាលបានបញ្ជាក់បន្ថែមទៀតថា៖ រាជរដ្ឋាភិបាលបានអនុញ្ញាត ឱ្យវិស័យឯកជន ចូលរួមក្នុងការកសាងធនធានមនុស្សសម្រាប់ប្រទេសជាតិយើង ក្នុងចំណោមនោះក៏មានសាលាវេស្ទលែនដ៍ ដែលបានយកចិត្តទុកដាក់អនុវត្តយ៉ាងខ្ជាប់ខ្លួន គ្រប់គោលការណ៍ទាំងឡាយរបស់ក្រសួងអប់រំយុវជន និងកីឡាក្នុងការប្រែក្លាយវិស័យអប់រំនៅកម្ពុជាឱ្យ ឈានទៅដល់ “បដិវត្តកម្មឌីជីថល ” នៅក្នុងអេកូស៊ីផ្ដើមនៃការអប់រំនៅកម្ពុជា។ ដូច្នេះហើយបានជាក្រសួងអប់រំ យុវជននិងកីឡា លើកទឹកចិត្តនឹងជំរុញឲ្យធ្វើសកម្មភាពដើម្បីចូលរួមអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា ហើយបានប្រកាសពីការរៀបចំធ្វើពិសេសលើការអប់រំឌីជីថល យុទ្ធនាការគាំទ្រការអប់រំឌីជីថលសម្រាប់សិស្សានុសិស្សនៅគ្រឹះស្ថានមធ្យមសិក្សារាជធានីភ្នំពេញ ដែលប្រព្រឹត្តទៅនៅក្នុងខែកក្កដា ឆ្នាំ២០២៣នេះ នៅគ្រប់វិទ្យាល័យរដ្ឋទាំងអស់នៅរាជធានីភ្នំពេញ សុម្រាប់សាកល្បង កម្មវិធីអប់រំឌីជីថលនៅកម្ពុជា។

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.