មន្ទីរពេទ្យ ប៊ីធនកម្ពុជា ត្រូវបិទទ្វាជាស្ថាពរដោយគ្រូពេទ្យជាជនបរទេសជាអ្នកព្យាបាលអ្នកជំងឺម្នាក់ជាជនបរទេសបណ្តាលឱ្យស្លាប់។
មន្ទីរពេទ្យ ប៊ីធនកម្ពុជា ត្រូវបិទទ្វាជាស្ថាពរដោយគ្រូពេទ្យជាជនបរទេសជាអ្នកព្យាបាលអ្នកជំងឺម្នាក់ជាជនបរទេសបណ្តាលឱ្យស្លា..ប់។
ភ្នំពេញ៖ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣។
ក្រសួងសុខាភិបាល លេខ.១២៤.អបស.មព. សេចក្តីសម្រេច ស្តីពី ការបិត និងដកហូតសេចក្តីសម្រេចឱ្យបើកមន្ទីរពេទ្យ ប៊ីធនកម្ពុជា ដែលមានទីតាំងនៅផ្ទះលេខ៥០៦ មហាវិថីព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
👉ដោយមូលហេតុ មន្ទីរពេទ្យនេះមិនបានគោរពលក្ខខណ្ឌបច្ចេកទេស មិនគោរពកិច្ចសន្យាធានាអះអាងពេលស្នើសុំបើកមន្ទីរពេទ្យ និងមិនអនុវត្តន៍ច្បាប់ស្តីពីការគ្រប់គ្រងលើការប្រកបវិជ្ជាជីវៈឯកជនក្នុងវិស័យវេជ្ជសាស្ត្រ អមវេជ្ជសាស្ត្រ និងជំនួយវេជ្ជសាស្រ្តនិងអនុក្រឹត្សលេខ៩៤អនក្រ.បក ស្តីពីបែបបទ និងលក្ខខណ្ឌនៃការអនុញ្ញាតឱ្យជនបរទេសជាអ្នកវេជ្ជសាស្ត្រ អមវេជ្ជសាស្ត្រ និងជំនួយវេជ្ជសាស្ត្រប្រកបវិជ្ជាជីវៈឯកជនក្នុងព្រះរាជាណាចក្រកម្ពុជា
ព្រមទាំងប្រកាសលេខ០៣៤ អបស.មព. របស់ក្រសួងសុខាភិបាល ដោយមន្ទីរពេទ្យនេះបានអនុញ្ញាតខុសច្បាប់ឱ្យគ្រូពេទ្យជាជនបរទេស គ្មានអាជ្ញាប័ណ្ណគណៈគ្រូពេទ្យកម្ពុជា ជាអ្នកព្យាបាលអ្នកជំងឺម្នាក់ជាជនបរទេសបណ្តាលឱ្យស្លា..ប់នៅនៅក្នុងមន្ទីរពេទ្យ (ប៊ីធនកម្ពុជា) កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣។