លោក អេង វណ្ណឌី អភិបាលរងស្រុកស្អាង បានដឹកនាំកំលាំងចំរុះចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់លើកទី៣ក្នុងឃុំត្រើយស្លា។
លោក អេង វណ្ណឌី អភិបាលរងស្រុកស្អាង បានដឹកនាំកំលាំងចំរុះចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់លើកទី៣ក្នុងឃុំត្រើយស្លា។
ខេត្តកណ្តាល៖ ឃុំត្រើយស្លា នាព្រឹកថ្ងៃពុធ ទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ដឹកនាំដោយលោក អេង វណ្ណឌី អភិបាលរងស្រុកស្អាង តំណាងលោក ជឺ គឹមហៃ អភិបាលស្រុកស្អាង ទីតាំងបង្រ្កាបមានចំនួន៣ទីតាំង ក្នុងឃុំត្រើយស្លរួមមាន៖
១.នៅចំណុចអាងអាត្លោត ស្ថិតក្នុងភូមិព្រែក និងភូមិព្រែកប៉ាន
២.នៅចំណុចអាងយុវជន ស្ថិតក្នុងភូមិព្រែកតាឯក និងភូមិពោធិ៍ក្រោម
៣.ចំណុចពាមសូ(ចុងព្រែកបាឡាត់ឆឹង និងភូមិថ្កុល )ស្ថិតក្នុងភូមិព្រែកបាឡាត់ឆឹង ភូមិថ្កុល និងភូមិទួលក្តី។
សមាសភាពចូលរួមមាន៖លោកប៉ាវ ប៉េង មេឃុំត្រើយស្លា, លោកជំទប់ទី១, ក្រុមប្រឹក្សាឃុំ, ស្មៀនឃុំ, កងកម្លាំងអាវុធហត្ថស្រុក, កម្លាំងសឹករងស្រុក, ប្រធានការិយាល័យកសិកម្ម និងបរិស្ថានស្រុក, អង្គការអភិរក្ស RCD, នាយ នាយរង សង្កាត់ជលផលស្អាង, មន្ត្រីផ្នែកជលផលទន្លេបាសាក, នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្រើយស្លា, ប្រជាការពារ និងប្រជាពលរដ្ឋក្នុងឃុំត្រើយស្លា។
សរុបកម្លាំងចូលរួម ១៣៦នាក់ ស្រី០នាក់ រួមនឹង ទូកដែលចុះបង្រ្កាបមានចំនួន៣៤ទូក។
សម្ភារះដែលបង្រាបបាននិងបំផ្លាញចោលរួមមាន៖
-លូស្បៃសៃយ៉ឺន ចំនួន១២០មាត់លូ
-ព្រួលស្បៃប្រវែង១២០០ម៉ែត្រ
-បង្គោលឫស្សីចំនួន៣១០ដើម
-លែងត្រីចំរុះចំនួន៣០០គីឡូ
យោងតាមច្បាប់ជលផល
ជំពូកទី៤ មាត្រា-១៦៖
រដូវបិទនេសាទសម្រាប់ការនេសាទសិប្បកម្មត្រូវកំណត់ដូចខាងក្រោមៈ
១-ចាប់ពីថ្ងៃទី ០១ ខែ មិថុនា ដល់ថ្ងៃទី ៣០ ខែ កញ្ញា ចំពោះដែននេសាទទឹកសាបដែលស្ថិនៅខាងជើងខ្សែស្របទន្លេចតុម្មុខ(រយៈទទឹងៈ ១១ 0 ៣៣,២៥៩ 0 ជើង)។
២-ចាប់ពីថ្ងៃទី០១ ខែ កក្កដា ដល់ថ្ងៃទី ៣១ ខែ តុលា ចំពោះដែននេសាទទឹកសាបស្ថិតនៅខាងត្បូងខ្សែស្របទន្លេចតុម្មុខ(រយៈទទឹងៈ ១១ 0 ៣៣,២៥៩ 0 ជើង)។ រដ្ឋបាលជលផលត្រូវទទួលបន្ទុកស្រាវជ្រាវ និងតាមដានរដូវត្រីពងកូន រដូវនេសាទសម្រាប់តំបន់ ឬ ប្រភេទធនធានជលផលដ៏ទៃទៀត។
រដូវត្រីពងកូន រដូវនេសាទសម្រាប់តំបន់ ឬ ប្រភេទធនធានដ៏ទៃទៀត ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។