ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញជាអធិបតី ពិធីបិទវគ្គបណ្តុះបណ្តាលជំនាញគ្រប់គ្រង និងភាពជាអ្នកដឹកនាំអង្គភាពសារព័ត៌មាន។
ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញជាអធិបតី ពិធីបិទវគ្គបណ្តុះបណ្តាលជំនាញគ្រប់គ្រង និងភាពជាអ្នកដឹកនាំអង្គភាពសារព័ត៌មាន។
ភ្នំពេញ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣–
ភ្នំពេញ ៖ នារសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣នេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងពត៌មាន អញ្ជើញជាអធិបតីពិធីបិទវគ្គសិក្សាស្តីពី “ ភាពជាអ្នកគ្រប់គ្រង និងដឹកនាំអង្គភាពសារព័ត៌មាន ” រៀបចំដោយសមាគមន៍អភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារពត៌មាន ដែលគាំទ្រដោយក្រសួងពត៌មាន និងក្រសួងបរិស្ថាន ដែលធ្វេីនៅអគារាជ្យបណ្ឌិតសភាកម្ពុជា។
ថ្លែងក្នុងឱកាសដ៍វិសេសវិសាលនេះ ឯកឧត្តម នេត្រ ភក្ត្រា បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារពត៌មានកម្ពុជា ដែលបានរៀបចំកម្មវិធីវគ្គបណ្តុះបណ្តាលស្តីពី “ភាពជាអ្នកគ្រប់ គ្រង និងដឹកនាំអង្គភាពសារព័ត៌មាន” ដោយឥតគិតថ្លៃ ជូនដល់សិក្ខាកាមចំនួន ៣៨១នាក់ ដែលអញ្ជើញមកពីតាមបណ្តារាជធានី ខេត្ត ។
ជាកិច្ចបន្តទៀត ឯកឧត្តម នេត្រ ភក្ត្រា ក៏បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវយកចំណេះដឹង ដែលទទួលបានពីការចែករំលែករបស់វាគ្មិន ក្នុងវគ្គសិក្សានេះ យកទៅអភិវឌ្ឍន៍ខ្លួន អភិវឌ្ឍន៍អង្គភាព និងចូលរួមពង្រឹងគុណភាពនិងការផ្សព្វផ្សាយនៅប្រទេសកម្ពុជា អោយបានល្អប្រសើរ។ ជាថ្មីម្តងទៀត ឯកឧត្តម នេត្រ ភក្ត្រា ក៏ស្នើឲ្យអ្នកសារព័ត៌មានទាំងអស់ គោរព ក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន គោរពសិទ្ធិបុគ្គលឯកជន គោរពច្បាប់រដ្ឋ ពិសេសច្បាប់ស្តីពីរបបសារព័ត៌មាន។
វគ្គសិក្សាស្តីពី “ ភាពជាអ្នកគ្រប់ គ្រង និងដឹកនាំអង្គភាពសារព័ត៌មាន” នេះដែរគឺមានរយៈពេល ២ថ្ងៃពេញ ក្នុង វគ្គបណ្ដុះបណ្តលនេះ លោកបណ្ឌិត ហោ គន្ធា ប្រធានសមាគមអភិវឌ្ឍន៏វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា បានមានប្រសាសន៍ឡើងថា នេះជាលើកទី៣ ហើយវគ្គបណ្ដុះបណ្ដាល របស់សមាគម(CJDS) តែងតែបានគិតគូរ ដល់បងប្អូនអ្នកសារព័ត៌មាន នូវក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន ដើម្បីចែករំលែក បទពិសោធន៍ ចំណេះដឹង ដែលមានកន្លែងចន្លោះខ្វះខាត ក្នុងការគ្រប់គ្រងអង្គភាព ដើម្បីអោយអ្នកសារព័ត៌មានទាំងយល់ច្បាស់ពីការផ្សព្វផ្សាយ នឹងចំណេះដឹងពីច្បាប់របបសារព័ត៌មាន៕