January 30, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

អាជ្ញាធរខេត្តកណ្តាលសហការជាមួយក្រុមការងារធនាគារពិភពលោកចុះត្រួតពិនិត្យទីចាក់សំរាមនិងមានគម្រោងធ្វើឱ្យប្រសើរឡើង។

អាជ្ញាធរខេត្តកណ្តាលសហការជាមួយក្រុមការងារធនាគារពិភពលោកចុះត្រួតពិនិត្យទីចាក់សំរាមនិងមានគម្រោងធ្វើឱ្យប្រសើរឡើង។

ខេត្តកណ្តាល៖ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ ស្តីពីការចុះបំពេញបេសកម្មលើកទី២ របស់ក្រុមការងារធនាគារពិភពលោក ដើម្បីពិនិត្យមើលវឌ្ឍនភាពការអនុវត្ត គម្រោងធ្វើឱ្យប្រសើរឡើង នៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤នេះដែរ ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្តាល និងក្រុមការងារធនាគារពិភពលោក ព្រមទាំងអាជ្ញាធរក្រុងតាខ្មៅ ស្រុកកណ្តាលស្ទឹង និងមន្ទីរអង្គភាពពាក់ព័ន្ធ បានបន្តចុះត្រួតពិនិត្យមើលទីតាំងចាក់សំរាម២កន្លែង គឺទី១ នៅទីតាំងចាក់សំរាមទី២ នៅសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ និងទីតាំងទី២ ស្ថិតនៅឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង។ ការចុះពិនិត្យនេះ គឺក្រុមការងារធនាគាពិភពលោក ចង់ស្រង់ទន្និយជាក់ស្តែង សំដៅជួយរៀបចំទីលានសម្រាប់ចាក់សំរាម និងកាកសំណល់រឹងក្នុងខេត្តកណ្តាល ឱ្យបានសមស្រប និងឆាប់រហ័ស។


មន្ទីរព័ត៌មានខេត្តកណ្តាល

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.