យោធាអ៊ីស្រាអែលបញ្ជាក់ការជន់លិចផ្លូវរូងក្រោមដី Gaza ជាមួយនឹងទឹកសមុទ្រ
យោធាអ៊ីស្រាអែលបញ្ជាក់ការជន់លិចផ្លូវរូងក្រោមដី Gaza ជាមួយនឹងទឹកសមុទ្រ
ហ្សេរុយសាឡឹម៖ យោធាអ៊ីស្រាអែលបានប្រកាសកាលពីថ្ងៃអង្គារថា ខ្លួនបានបូមទឹកសមុទ្រដើម្បីជន់លិចបណ្តាញផ្លូវរូងក្រោមដីរបស់ក្រុមហាម៉ាសនៅតំបន់ហ្គាហ្សាស្ទ្រីប។
វាជាលើកទីមួយហើយដែលកងកម្លាំងការពារអ៊ីស្រាអែល (the Israel Defense Forces) (IDF) ទទួលស្គាល់ជាផ្លូវការដោយប្រើយុទ្ធសាស្ត្រចម្រូងចម្រាស (the controversial strategy) ដែលអ្នកជំនាញផ្នែកជលសាស្ត្រ និងបរិស្ថានរបស់អង្គការសហប្រជាជាតិមួយចំនួន(some United Nations hydrologists and environmental experts) បានព្រមានថា អាចបំផ្លាញទឹកផឹកភាគច្រើននៅតំបន់ហ្គាហ្សា និងបង្កគ្រោះថ្នាក់ដល់កសិកម្ម (drinkable water and harm agriculture)។
យោធាអ៊ីស្រាអែល (IDF) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ក្នុងអំឡុងពេលសង្រ្គាម IDF បានអនុវត្តសមត្ថភាពថ្មីដើម្បីបន្សាបហេដ្ឋារចនាសម្ព័ន្ធភេរវករក្រោមដីនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ដោយបញ្ជូនបរិមាណទឹកដ៏ច្រើនចូលទៅក្នុងរូងក្រោមដី” ។
វិធានការនេះគឺជាផ្នែកមួយនៃ “ឧបករណ៍ជាច្រើនដែលត្រូវបានដាក់ឱ្យប្រើប្រាស់ដោយ យោធាអ៊ីស្រាអែល (IDF) ដើម្បីបន្សាបបណ្តាញផ្លូវរូងក្រោមដីនៃបណ្តាញក្រោមដី។
សមត្ថភាពនេះត្រូវបានបង្កើតឡើងក្នុងសមត្ថភាពវិជ្ជាជីវៈ រួមទាំងការវិភាគអំពីលក្ខណៈដី និងប្រព័ន្ធទឹកក្នុងតំបន់ ដើម្បីធានាថាការខូចខាតមិនត្រូវបានធ្វើឡើងចំពោះទឹកក្រោមដីរបស់តំបន់នោះទេ។ ការបូមទឹកធ្វើឡើងតែនៅក្នុងផ្លូវរូងក្រោមដី និងទីតាំងដែលមាន ហេដ្ឋារចនាសម្ព័ន្ធភេរវករក្រោមដី ដែលត្រូវនឹងវិធីសាស្ត្រនៃប្រតិបត្តិការទៅនឹងករណីនីមួយៗ។
យោងតាមតួលេខរបស់អ៊ីស្រាអែល ផ្លូវរូងក្រោមដីរបស់ក្រុមហាម៉ាសលាតសន្ធឹងលើចម្ងាយប្រហែល ៥៦០-៧២៥ គីឡូម៉ែត្រ នៅក្រោមតំបន់ឆ្នេរប៉ាឡេស្ទីន។ កាលពីថ្ងៃអាទិត្យ កាសែតអាមេរិក The Wall Street Journal បានដកស្រង់សម្តីមន្ត្រីអ៊ីស្រាអែល និងអាមេរិកដែលបានរាយការណ៍ថា ៨០ ភាគរយនៃប្រព័ន្ធផ្លូវរូងក្រោមដីរបស់ក្រុម Hamas នៅតែនៅដដែល។
យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីនចំនួន ២៦,៧៥១ នាក់ត្រូវបានសម្លាប់ និង ៦៥,៦៣៦ នាក់ផ្សេងទៀតបានរងរបួសនៅតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីអ៊ីស្រាអែលបានបើកការវាយលុកដ៏ធំរបស់ខ្លួនកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ នេះបើយោងតាមការធ្វើបច្ចុប្បន្នភាពដែលបានចេញផ្សាយកាលពីថ្ងៃអង្គារដោយក្រសួងសុខាភិបាលប៉ាឡេស្ទីនដែលមានមូលដ្ឋាននៅហ្គាហ្សា។
ប្រតិបត្តិការយោធាអ៊ីស្រាអែលបានធ្វើឡើងបន្ទាប់ពីការវាយប្រហារដ៏ភ្ញាក់ផ្អើលឆ្លងព្រំដែនដឹកនាំដោយក្រុមហាម៉ាសលើសហគមន៍អ៊ីស្រាអែលភាគខាងត្បូងដែលបានសម្លាប់មនុស្សប្រហែល ១២០០ នាក់។
ចេញផ្សាយ : ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤
ប្រភព : ស៊ីនហួ ( News )
សម្រួលអត្ថបទដោយ : លោក. នាង រុន ( ឯករាជ្យ៧ )