សាររំលែកមរណៈទុក្ខ សូមគោរពផ្ញើជូន ក្រុមគ្រួសារនៃសព ឯកឧត្តម លី វ៉ាន់ហុង
សាររំលែកមរណៈទុក្ខ សូមគោរពផ្ញើជូន ក្រុមគ្រួសារនៃសព ឯកឧត្តម លី វ៉ាន់ហុង
យើងខ្ញុំជាថ្នាក់ដឹកនាំ អ្នកគ្រប់គ្រង និពន្ធនាយក និពន្ធនាយករង ការីនិពន្ធ និង សមាជិក សមាជិកា ទាំងអស់ នៃអង្គភាព សារព័ត៌មាន គេហទំព័រ ៧មករាញូស៍ www.7makaranews.com មានសេចក្តីក្តុលក្តួល និងសោកស្តាយឥតឧបមាដោយទទួលដំណឹងដ៏ក្រៀមក្រំថា ឯកឧត្តម លី វ៉ាន់ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកហិរញវត្ថុ និងរដ្ឋបាល នៃក្រសួងព័ត៌មាន និងជាប្រធានកិត្តិយសសមាគមសារព័ត៌មាន អេឡិចត្រូនិច អឹម អេស ជេ (AEMSJ) បានទទួលមរណៈភាពនៅព្រឹកថ្ងៃពុធ ៥កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនិងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ដោយរោគាពាធ។
មរណៈភាពរបស់ ឯកឧត្តម លី វ៉ាន់ហុង គឺជាការបាប់បង់នូវ ស្វាមី ឪពុក ជីតា ក៏ជាបាត់បង់នូវធនធានមនុស្សដ៏សំខាន់មួយរូបដែលបានរួមចំណែកយ៉ាងសកម្ម និងខិតខំប្រឹងប្រែងអស់កំលាំងកាយចិត្តក្នុងការលើកតម្កើងគុណតម្លៃ ក្នុងការបង្កើតធនធានមនុស្ស នៃរបបសារព័ត៌មាន។ ក្នុងខណៈពេលមានទុក្ខដ៏ ក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នាសូមសំដែងនូវការសោកស្តាយ ស្រណោះអាឡោះអាល័យ និងសូមចូលរួមរំលែកទុក្ខ ចំពោះក្រុមគ្រួសារសព និងញាតិសារលោហិតទាំងអស់ដោយក្តីសង្វេគជាពន់ពេក។
ជាមួយសមានទុក្ខដ៏សែនក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នា សូមលំឱនកាយគោរពឧទិសបួងសួងជូនដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម លី វ៉ាន់ហុង សូមឆាប់បានចាប់កំណើតក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
សូមក្រុមគ្រួសារ មេត្តាទទួលយកនូវមនោសញ្ចេតនារំលែកទុក្ខដ៏ក្រៀមក្រំអំពីយើងខ្ញុំ។