ឯកឧត្តមបណ្ឌិត ម៉េង សុភ័ណ្ឌ អញ្ជើញដឹកនាំក្រុមការងារដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម លី វ៉ាន់ហុង។
ឯកឧត្តមបណ្ឌិត ម៉េង សុភ័ណ្ឌ អញ្ជើញដឹកនាំក្រុមការងារដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម លី វ៉ាន់ហុង។
រាជធានីភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ម៉េង សុភ័ណ្ឌ ប្រធានសមាគម អឹម អេស ជេ(AEMSJ) និងជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋាន ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បានអញ្ជើញដឹកនាំក្រុមការងារដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម លី វ៉ាន់ហុង ប្រតិភូរាជ រដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងព័ត៌មាន ដែលបានទទួលមរណភាព កាលពីថ្ងៃទី១០ ខែកក្កដា ម្សិលមិញនេះក្នុងជន្មាយុ៥៩ឆ្នាំ ដោយរោគាពាធ។ នៅគេហដ្ឋានសព ស្ថិតក្នុងបុរីប៉េងហួតគម្រោងទី២ (បឹងស្នោរ) ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ នៅថ្ងៃព្រហស្បតិ៍ ៦កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ នាររសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤។