ឯកឧត្តមបណ្ឌិត ម៉េង សុភ័ណ្ឌ និងលោកជំទាវ ជាប្រធានសមាគម អឹម អេស ជេ (AEMSJ)ព្រមទាំងសហការីក្នុងកម្មវិធីបុណ្យចូលកាន់ព្រះវស្សាបាននាំយកទេយ្យវត្ថុ និងសម្ភារ: មកប្រគេនដល់ព្រះសង្ឃគង់នៅវត្តចំនួន៩ក្នុងឃុំសោប។
ឯកឧត្តមបណ្ឌិត ម៉េង សុភ័ណ្ឌ និងលោកជំទាវ ជាប្រធានសមាគម អឹម អេស ជេ (AEMSJ)ព្រមទាំងសហការីក្នុងកម្មវិធីបុណ្យចូលកាន់ព្រះវស្សាបាននាំយកទេយ្យវត្ថុ និងសម្ភារ: មកប្រគេនដល់ព្រះសង្ឃគង់នៅវត្តចំនួន៩ក្នុងឃុំសោប។
គណបក្សប្រជាជនកម្ពុជា
គណៈកម្មាធិការគណបក្សចុះមូលដ្ឋានស្រុកព្រែកប្រសព្វ ខេត្តក្រចេះ
ចំណុះគណកម្មាធិការគណបក្សក្រសួងព័ត៌មាន សាខាបក្សឃុំសោប។
ខេត្តក្រចេះ៖ ថ្ងៃសៅរ៍ ១៥កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ វេលាម៉ោង ៩:៤០នាទីព្រឹក ត្រូវនឹងថ្ងៃទី២០ ខែ កក្កដា ឆ្នាំ ២០២៤។
-ឯកឧត្តមបណ្ឌិត ម៉េង សុភ័ណ្ឌ និងលោកជំទាវ ជាប្រធានសមាគម អឹម អេស ជេ (AEMSJ) និងជាអនុប្រធានទី១ ទទួលបន្ទុកការងារចុះជួយឃុំសោប និង ឯកឧត្តម កែវ សាវ៉ៃ អនុប្រធានក្រុមការងារចុះជួយឃុំសោប រួមទាំង សហការី ។
-លោក ទ្រី សុភក្តិ ប្រធានការងារខេត្តចុះមូលដ្ឋានឃុំជ្រោយបន្ទាយ និងឃុំសោប និងសហការី
-លោក មេឃុំ និងសហការី បាននាំយកទេយ្យវត្ថុ និងសម្ភារ: មកប្រគេនដល់ព្រះសង្ឃគង់នៅចំនួន៩វត្ត សម្រាប់រដូវបុណ្យចូលកាន់ព្រះវស្សា ក្នុងឃុំសោប ដែលកម្មវិធីនេះរៀបចំរួមគ្នានៅវត្តសោបលើ ។
ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមបណ្ឌិត ម៉េង សុភ័ណ្ឌ បានផ្តាំផ្ញើការសួសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានរដ្ឋភា និងប្រមុខថ្នាក់ដឹកនាំរដ្ឋាភិបាល សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់ព្រះសង្ឃ លោកយាយ លោកតា និងប្រជាពលរដ្ឋដែលបានចូលរួមជាច្រើននាក់ផងដែរ។
លោកបណ្ឌិតបានបន្តទៀតថាចាប់តាំងពីប្រទេសជាតិមានសុខសន្តិភាពពេញលេញ មានភាពរីកចំរើនលើគ្រប់វិស័យ និងជីវភាពរបស់បងប្អូនប្រជាពលរដ្ឋបានធូធា មានការងារធ្វើ និងប្រកបកិច្ចការទៅតាមចំណង់ចំណូលចិត្តរៀងៗខ្លួន សន្តិភាពនិងនាំមកនូវអ្វីគ្រប់បែបយ៉ាងសម្រាប់ប្រទេសជាតិទាំងមូលដូចសព្វថ្ងៃនេះ ហើយការជួបជុំគ្នាដើម្បីធ្វើបុណ្យទានដូចពេលនេះក៏ដោយសារមានសុខសន្តិភាពដែរ បើគ្មានសន្តិភាពក៏យើងគ្មានឱកាសជួបជុំគ្នាសប្បាយនោះទេ។
សូមបញ្ជាក់ពីទេយ្យទានដែលក្រុមការងារយកមកប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានាពេលខាងមុខនេះដោយក្នុង១វត្ត ទទួលបាន៖
•ទៀនព្រះវស្សា ១គូ
•អង្ករ ៥០គីឡូក្រាម
•ស្លាដក១សម្រាប់
•មីម៉ាម៉ា ១កេះ
•ទឹកសុទ្ធ ១កេស
•បច្ច័យ ៣២ម៉ឺនរៀល
ក្នុងនោះឯកឧត្តមបណ្ឌិត ម៉េង សុភ័ណ្ឌ និងលោកជំទាវ បានបន្ថែមបច្ច័យ៥០,០០០រៀលក្នុង១វត្តថែមទៀត និងមាន៣វត្តដែលនៅឆ្ងាយដាច់ស្រយ៉ាល ឯកឧត្តមបណ្ឌិត ថែមបច្ច័យធ្វើដំណើរ ក្នុងវត្ត ១០ម៉ឺនរៀល។
•ជូនបច្ច័យតាជី យាយជី ចំនួន ៤១ នាក់ ក្នុងមួយនាក់ទទួលបាន ១០០០០រៀល។
សរុបជាថវិកាចំនួន៤១ម៉ឺនរៀល
ក្នុងនោះក៏មានការចូលរួមពីរសមាជិកបន្ថែមទៀតដែរដូចជា៖
•ឯកឧត្តម កែវ សាវ៉ៃ បន្ថែមថវិកា ៥ម៉ឺនរៀល ក្នុង១វត្តថែមទៀត សរុបទាំងអស់៤៥ម៉ឺនរៀល
•លោក ខឹម បូរ៉ាណា បន្ថែមថវិកា៥ម៉ឺនរៀល
•លោក មុក មីរ៉ាបូ បន្ថែមថវិកា៥ម៉ឺនរៀល
•លោក ប៉ុក ពន្លក បន្ថែមថវិកា៩ម៉ឺនរៀល
•ក្រុមការងារ លោក ម៉ុន សាមាស បន្ថែមថវិការ ១០ម៉ឺនរៀល។
(ដើម្បីប្រគេនព្រះសង្ឈ)។
-តាមទំនៀមជាប្រពៃណីនៃព្រះពុទ្ធសាសនាព្រះសង្ឃទាំងឡាយគ្រប់អារាមក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវនិមន្តចូលកាន់ព្រះវស្សាអស់ថេរវេលា ៣ខែ ចាប់តាំងពីថ្ងៃ ១រោចខែអាសាធតទៅ ។
-ពាក្យថា “វស្សា” មកពីពាក្យបាលីថា “វស្ស” ប្រែថា “ភ្លៀង” ឬ “រដូវភ្លៀង” ដែលមានកំណត់ ៤ខែ (រាប់ពីថ្ងៃ១រោចខែអាសាធដល់ ១៥កើតខែកត្តិក)។ ព្រះបរមសាស្រ្តាយើងទ្រង់បានបញ្ញត្តិឲ្យមានកិច្ចចូលព្រះ—វស្សានេះ ប៉ុន្តែសព្វថ្ងៃនៅប្រទេសកម្ពុជាការចូលព្រះវស្សាមានកណត់ត្រឹមតែ ៣ខែទេ (រាប់ពីថ្ងៃ ១រោចខែអាសាធដល់ ១៥កើតខែអស្សុជ) ។ ក្នុងរយៈវេលា៣ខែនេះនៅគ្រប់ព្រះវហារនៃទីវត្តទាំងឡាយ គេតែងរក្សាភ្លើងទៀនព្រះវស្សាឲ្យនៅឆេះជានិច្ច ។ តួទៀនធ្វើអំពីឈើមានទំហំប្រមាណ ២ចាប់ កំពស់២ហត្ថ មានរចនាក្បាច់យ៉ាងល្អ និង រំលេចពណ៌ដ៏ប្រណិតផង ។ ខាងក្នុងតួពុម្ពទៀនមានដោតអំបោះឆៅជាប្រឆេះហើយគេបង្ហូរក្រមួនឃ្មុំចូលទៅក្នុងពុម្ពនោះ ប៉ុន្តែដោយក្រមួនពុំសូវសំបូរ គេនិយមប្រើប្រេងជំនួសវិញហើយចាក់ក្រមួនឲ្យមានកំរាស់តែ៥ធ្នាប់ខាងលើទេ។ លុះឆេះអស់សាច់ក្រមួនហើយទើបឆេះដល់ប្រេងគេធ្វើ ដូច្នេះដើម្បីឲ្យទៀននោះឆេះជាប់ដរាបគ្រប់ ៣ខែ។
-កាលដល់ថ្ងៃកំណត់ចូលព្រះវស្សាហើយ ព្រះករុណា ឬ ព្រះរាជវង្សានុវង្សមួយអង្គ ទ្រង់យាងចេញអុជទៀនវស្សាទាំង ៤ យ៉ាងឧឡារិកជារៀងរាល់ ឆ្នាំ ។ បណ្តាទៀនវស្សាទាំង ៤នោះទៀន១ត្រូវតំកល់នៅហោព្រះរូប ក្នុងព្រះបរមរាជវាំង ដែលជាកន្លែងតំកល់ ព្រះពុទ្ធរូប ។ ទៀន ១ទៀតតំកល់នៅក្នុងហោព្រះអដ្ឋ នៅក្នុងព្រះទីនាំងទេវិនិច្ឆ័យ ដែលជាទីតំកល់នូវកោដ្ឋអដ្ឋធាតុរបស់ក្រុមព្រះរាជវង្សានុវង្ស ។ ទៀនទី៣តំកល់នៅក្នុងហោព្រះខាន់ ទៀនទី៤ តំកល់នៅក្នុងវិហារព្រះកែវមរកត ។
-ម្យ៉ាងទៀត ព្រះករុណាទ្រង់តម្រូវឲ្យធ្វើទៀនទៅតំកល់នៅទីវត្ត ក្នុងព្រះរាជធានី និងទីវត្តជិតៗ នាទីក្រុងផងដែរ។ ហេតុនេះហើយទើបទៀនវស្សាព្រះរាជទ្រព្យមានដល់ទៅ១៩ដើម។ នៅថ្ងៃដែលធ្វើពិធីអុជទៀនព្រះវស្សានៅព្រះបរមរាជវាំងក្រុមបារគូបុរោហិតក៏រៀបធ្វើពិធីអញ្ជើញព្រះមហាក្សត្រឲ្យចូលទៅកាន់ព្រះវស្សាដែរ។
-ចាប់តាំងពីថ្ងៃពេញបរមីខែអាសាធគឺមុនថ្ងៃចូលព្រះវស្សា ១ថ្ងៃ គេសង្គេតឃើញភាពអ៊ូអរស្ទើរតែគ្រប់វត្តអារាម។ពីព្រលឹមព្រះសង្ឃទាំងឡាយដែលនៅក្នុងវត្ត និមន្តចូលទៅក្នុងព្រះវហារ ដើម្បីថ្វាយបង្គំព្រះរតនត្រ័យនិងស្វាធ្យាយធម៌ដារបញ្ជផលានិសង្ឃ ដល់វិញ្ញាណក្ខន្នដែលធ្វើមរណកាលទៅហើយ។ ដល់ថ្ងៃត្រង់ពួកទាយកទាយិការៀបចំចង្ហាន់ប្រគេនព្រះសង្ឃឆាន់ពេលល្ងាចព្រះសង្ឃសម្តែងធម៌ទេសនាជាការស្រេច។ ថ្ងៃជាបន្ទាប់មកជាថ្ងៃចូលព្រះវស្សា នៅវេលារសៀលគេធ្វើពិធីហែទៀន ព្រះវស្សា និងគ្រឿងបរិក្ខាផ្សេងៗ មានសំពត់វស្សិកសាដកជាដើម ប្រទក្សិណព្រះវិហារ ៣ជុំជាមុន ទើបនាំទៀនចូលទៅ គេវេរទៀនរួចទើបអុជទៀននោះជាក្រោយ ។
-នៅឪកាសនេះគេនិមន្តព្រះសង្ឃឲ្យគង់តាមលំដាប់វស្សា ចាស់-ខ្ចី។ ព្រះសង្ឃដែលចាស់វស្សាជាងគេប្រកាសប្រាប់ទីប្រជុំថា ថ្ងៃនេះជាថ្ងៃចូលព្រះវស្សា ដែលមានថេរវេលា៣ខែនោះព្រះសង្ឃពុំអាចនិមន្តទៅផ្ទះឯកជនបាន បើប្រសិនជាគេនមន្ត ឬ បើមានធុរៈ ញោម ឈឺ ឬ ក៏ ឧបជ្ឃាយ៍អាចារ្យឈឺ លោកអាចចេញទៅគង់ក្រៅអារាមបានប៉ុន្តែត្រូវកុំឲ្យហួសពីប្រាំពីរថ្ងៃ ។ មុននឹងចេញទៅលោកត្រូទៅទូលលោកគ្រូជាមេវត្តសិនដោយសន្យានឹងលោកថា នឹងវិលមកវិញឲ្យទាន់អរុណរះនៃថ្ងៃទី៧ ជាមិនខាន ។ ដល់ពេលត្រលប់ចូលទីអារាមវិញភ្លាមត្រូវចូលទៅបង្ហាញខ្លួនដល់លោកគ្រូមេវត្តជាដំណឹង។
-ជួនកាលមានព្រះសង្ឃខ្លះពុំបានចូលព្រះវស្សាតាមកំណត់កាលវេលា ដោយមានធុរៈអ្វីមួយ ឬ ដោយរោគាពាធនោះលោកអាដចចូលបច្ឆិមិកវស្សាបានគឺលោកចូលនៅថ្ងៃ ១រោជ ខែ ស្រាពណ៌ ហើយត្រូវគិតវស្សា ឲ្យគ្រប់៣ខែ ដូចលោកដែលចូលមុនគឺត្រូវចេញវិញនៅថ្ងៃ១រោជខែ កត្តិក។ ពិធីចូលវស្សា
ដកស្រង់ពីសៀវភៅ ពិធីប្រចាំដប់ពីរខ្មែរ(ក្រុមជំនុំ ទំនៀមទម្លាប់ខ្មែរ)